
សហភាពអន្តរសភាបង្ហាញជំហរ ឲ្យភាគីជម្លោះខ្មែរជួបជជែកគ្នា
គណៈកម្មការទទួលបន្ទុក សិទ្ធិមនុស្ស នៃសហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union - IPU» បានចេញសេចក្ដីសម្រេចមួយ មាន៩ចំណុច កាលពីម្សិលម៉ិញ ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្ដារនីតិសម្បទារ ទៅឲ្យគណបក្សប្រឆាំង និងមន្ត្រីទាំង១១៨នាក់ ឡើងវិញ ដើម្បីឲ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោតជាតិខាងមុខ សមស្របតាមឆន្ទះម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាពិសេស សេចក្ដីសម្រេចបានបញ្ជាក់ នៅក្នុងចំណុចទី៦ថា ស្ថាប័នអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកពីតំណាងរដ្ឋសភាព និងព្រឹទ្ធសភា មកពី១៧៣ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួល ដល់ការជួបជជែកគ្នា និងធ្វើជាអាជ្ញាកណ្ដាល [...]