បង្កើតគណកម្មាធិការប្រឹក្សាយោបល់ ប្រចាំគណបក្សនយោបាយនៅកម្ពុជា?
ការបង្កើត«គណកម្មាធិការប្រឹក្សាយោបល់ ប្រចាំគណបក្សនយោបាយ»នៅកម្ពុជា ជាការផ្តើមគំនិតមួយ របស់មូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ សម្រាប់គ្រប់គណបក្សនយោបាយ ដែលជាប់ឆ្នោតក្នុងអាណត្តិទីប្រាំនេះ រួមមានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការផ្តើមគំនិតរបស់មូលនិធិខាងលើនេះ ក្នុងគោលបំណងចង់ឲ្យគណបក្សនយោបាយទាំងអស់មានជោគជ័យនៅក្នុងការដឹកនាំ និងការទាញយកប្រជាប្រិយថែមទៀត ពីពលរដ្ឋម្ចាស់ឆ្នោត។
សិក្ខាសាលា នៅសណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សម្ព័ន្ធប្រឹក្សាគណបក្សនយោបាយ - គណបក្សនយោបាយមិនអាចពឹងផ្អែកតែទៅលើ «រចនាសម្ព័ន្ធ»និង«ធនធាន»ខាងក្នុងប៉ុណ្ណោះទេ។ ជាមួយគ្នានេះ នៅមានកត្តាជាច្រើនទៀត [...]