មេបក្សប្រឆាំងបន្តជួបអ្នកគាំទ្រ បន្ទាប់ពីរដ្ឋាភិបាលដកបម្រាមប្រមូលផ្តុំ
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានផ្តើមចុះជួបអ្នកគាំទ្រតាមមូលដ្ឋានវិញហើយ បន្ទាប់ពីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្រេចដកបម្រាមការប្រមូលផ្តុំជាសាធារណៈ ដែលត្រូវបានដាក់តាំងពីដើមខែមករា មកនោះ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងជំនួបជាមួយអ្នកគាំទ្រនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)
នយោបាយកម្ពុជា - យោងលើសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យដឹងថា ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ជាអនុប្រធាន នឹងចុះជួបជាមួយសកម្មជន គាំទ្រ និងប្រជាពលរដ្ឋ នៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្កាល [...]