អនុប្រធានាធិបតីចិន ជួបជជែកជាមួយទ្រង់ រណឬទ្ធិ
ប្រទេសចិន រក្សានូវចំណងទាក់ទង ដោយរឹងមាំ ជាមួយប្រទេសកម្ពុជា ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតជាសហគមន៍ នៃផលប្រយោជន៍ មួយឡើង សម្រាបវាសនា និងការទទួលខុសត្រូវរួម ជាមួយនឹងប្រទេសបងប្អូនជិតខាង តាមរង្វង់ផលប្រយោជន៍សេដ្ឋកិច្ច។ នេះជាការថ្លែងឡើង របស់លោក លី យ៉ានឆាវ អនុប្រធានាធិបតី នៃប្រទេសចិន នៅក្នុងជំនួប ជាមួយប្រធានគណបក្សហ្វុនស៊ីនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ កាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានី ប៉េកាំង ដកស្រង់ដោយ សារព័ត៌មានផ្លូវការ «China News»។
នៅក្នុងជំនួបនោះដែរ មេដឹកនាំទាំងពីរ បានរំលឹកឡើងវិញ ពីការបន្ដទំនាក់ទំនងជាន់ខ្ពស់ ប្រកបដោយនិរន្តរភាព និងកាន់តែស្រួចស្រាវ រវាងគណបក្សរាជានិយម ហ្វុនស៊ីនប៉ិច កម្ពុជា និងគណបក្សកុម្មុយនីសចិន។ សារព័ត៌មានចិន បានបន្តរាយការណ៍ទៀតថា ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ វិញ បានមានបន្ទូលឆ្លើយតប នឹងលោកអនុប្រធានាធិបតីចិនវិញ ពីការគាំទ្រជានិច្ចជាកាស នូវទំនាក់ទំនង [...]