Posts in ‘នយោបាយ’ Category

ហ៊ុន សែន ចូល​រួម​​ប្រជុំ​នៅ​អ.ស.ប ទោះ​មាន​បាតុកម្ម​ប្រឆាំង​ក្ដី

ហ៊ុន សែន ចូល​រួម​​ប្រជុំ​នៅ​អ.ស.ប ទោះ​មាន​បាតុកម្ម​ប្រឆាំង​ក្ដី

ទោះជាមានការព្រមាន ថានឹងមានបាតុកម្ម​ប្រឆាំងវត្តមាន​លោកក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែអះអាងថា លោកនឹងទៅចូលរួម ក្នុងអង្គប្រជុំ នៃអង្គការសហប្រជាជាតិ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០១៥។ លោក ហ៊ុន សែន ថែមទាំងបានអះអាងទៀតថា «សន្ទរកថា»របស់លោក ដែលត្រូវ​ថ្លែងនៅ​ទី​នោះ នឹងលើកឡើង ពីការកំចាត់គ្រាប់មីន ដោយខុសពីគោលបំណងដើម របស់អង្គប្រជុំ ដែលលើកឡើង ពីការ​ត្រួតពិនិត្យ ការអភិវឌ្ឍន៍សហវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ ដោយចិរភាព​ឆ្នាំ២០៣០។

នាពិធីបិទសន្និបាត ស្តីពី ការប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤ កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា៖ «មេដឹកនាំពិភពលោក នឹងនាំ​គ្នា​ប្រជុំនៅអង្គការសហប្រជាជាតិ នៅបុរីញូវយ៉កទាំងអស់។ (...) កិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលមាន​មេ​ដឹក​នាំពិភពលោក គោលបំណងដើម្បីត្រួតពិនិត្យការអភិវឌ្ឍន៍សហវត្សរ៍ [...]

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

តាមសេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើ់កឡើងថា ដោយកន្លងមក មាន​ការបង្ហាញតាមប្រព័ន្ធ Social Media ពិសេសតាមប្រព័ន្ធ Facbook នូវ«ផេក»មួយចំនួន ដែលអះអាងថា ជា​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចមានការភ័ន្ធច្រលំnM ខុទ្ធកាល័យនាយករដ្ឋមន្រ្តី សូមប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ នូវផេកហ្វេសប៊ូឲុក លោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។

ការប្រកាសឲ្យប្រើប្រាស់ នូវទំព័រហ្វេសប៊ុកមួយនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ខ្លួនលោកបាន​ចេញ​មុខបដិសេធ ជាច្រើនដង ថាលោកមិនដេលមានគណនេយ្យ ឬទំព័រហ្វេសប៊ុក ប្រើប្រាសនោះទេ។ សម្រាប់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីវិញ បានលើកឡើង ពីហេតុផលមួយចំនួន ដែលទំព័រ «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

[...]
CPP និង​CNRP ពន្យល់​ពី​«យុវជន​សកម្ម និង​សកម្មភាព​យុវជន»

CPP និង​CNRP ពន្យល់​ពី​«យុវជន​សកម្ម និង​សកម្មភាព​យុវជន»

តំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី គឹម សេដ្ឋានី និងជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាន​លើកឡើងថា យុវជនម្នាក់ ឬច្រើននាក់ ដើម្បីក្លាយជាយុវជនសកម្មបាន ត្រូវបង្ហាញនូវសកម្មភាពជាក់ស្តែង ដែល​មិនមែនជាការចំណារតតឬ ក្នុងក្រដាសនោះឡើយ។ អ្នកស្រីបានបន្តថា យ៉ាងទៀតយុវជនសកម្មទាំងនោះ មិនអាចពឹងផ្អែក តែលើការបណ្តុះបណ្តាល របស់ក្រសួងអប់រំ តែម្នាក់ឯងនោះដែរ ត្រូវមានការជ្រោមជ្រែង តាម​យុទ្ធសាស្រ្ត និងយន្តការរបស់រដ្ឋាភិបាល ដែលមានការចូលរួម ពីគ្រប់ស្ថាប័ន្ធពាក់ព័ន្ធ គួបផ្សំនឹងការប្រឹង​ប្រែង ដោយយុវជនខ្លួនឯងថែមទៀង។

អ្នកស្រី សេដ្ឋានី បានលើកឡើងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងដាក់ចេញ នូងផែនការ«គោលនយោបាយ អភិវឌ្ឍន៍​យុវជន» ធ្វើយ៉ាងណា ដើម្បីឲ្យយុវជនទាំងនោះ ក្លាយជាយុវជនដ៏សកម្មពិតប្រាកដ។ អ្នកស្រីបាន​ថ្លែងទៀតថា៖ «មានគោលនយោបាយអភិវឌ្ឍន៍យុវជនហើយ... វាគ្រាន់តែជាក្រដាស វាត្រូវមានយន្តការ អនុវត្ត​គោលនយោបាយ [...]

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

CNRP គ្រោង​ជួប CPP សប្តាហ៍​ក្រោយ

ជំនួបរវាងលោក សម រង្ស៊ី ប្រធានតំណាងរាស្រ្តមតិភាគតិច និងលោក ស ខេង ប្រធានតំណាងរាស្រ្ត មតិ​ភាគ​ច្រើន នៃរដ្ឋសភា នាសប្តាហ៍ក្រោយនេះ នឹងធ្វើឡើង ដោយផ្តោតសំខាន់ លើកិច្ចការបោះឆ្នោត និង​ការងារ​មួយ​ចំនួន​ទៀត ដែលមិនទាន់បានដោះស្រាយ បញ្ចប់នៅឡើយ។

តាមការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានអះអាងថា «កិច្ច» វិសោធកម្មច្បាប់បោះឆ្នោត នឹងត្រូវលើកមកនិយាយ ជាចំបង នៅក្នុងជំនួបនោះ។ ថ្លែងដោយសុំមិនបង្ហាញបង្ហាញឈ្មោះ ព្រោះមិនមែន​ជាអ្នកនាំពាក្យនោះ មន្ត្រីរូបនេះបានបន្ថែមឲ្យដឹងទៀតថា កិច្ចនៃជំនួបនេះមួយទៀត គឺការស្វែងរក​ដំណោះ​ស្រាយ ខាងនយោបាយជាតិ ដែលំពុងមានភាពតានតឹងនៅឡើយ។ និងបញ្ហានានា ដែលទាក់ទងនិង​សកម្ម​ជន នៃគណបកសសង្គ្រោះជាតិ ដែលនៅមិនទាន់មានច្រក ដោះស្រាយនៅឡើយនោះ។

មន្រ្តីរូបនេះបន្តថា គម្រោងនៃជំនួប នៅមិនទាន់កំណត់ថ្ងៃជាក់លាក់ នៅឡើយទេ តែបើគ្មានការប្រែប្រួលទេ ជំនួប​នេះយ៉ាងយូរបំផុត [...]

កែប ជុតិមា គាំទ្រ កឹម សុខា ដែល​ចង់​បង្កើត​ទូរទស្សន៍​រដ្ឋសភា

កែប ជុតិមា គាំទ្រ កឹម សុខា ដែល​ចង់​បង្កើត​ទូរទស្សន៍​រដ្ឋសភា

តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បាន​ថ្លែង​គាំទ្រគំនិត ចង់បង្កើតទូរទស្សន៍សភា របស់អនុប្រធានទីមួយនៃរដ្ឋសភា លោក កឹម សុខា មកពី​គណបក្ស​សង្គ្រោះជាតិនោះ ដោយលោកចាត់ទុកថា គំនិតនេះគួរត្រូវលើក មកពីចារណា។

លោក កែប ជុតិមា បានថ្លែងថា រដ្ឋសភាជាអង្គការនីតិបញ្ញតិ ដែលឯករាជ្យ ត្រូវតែមានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយ​របស់ខ្លួន និងមានភាពទាន់សម័យ ហើយរដ្ឋសភាមានតួនាទីសំខាន់ ក្នុងការត្រួតពិនិត្យ​នីតិ​ប្រតិបត្តិ។ លោក​បានបន្តថា ដូច្នេះរដ្ឋសភា ត្រូវការប្រព័ន្ធឃោសនាឯករាជ្យមួយ ពិតប្រាករដ។ អតីតភិបាលរាជធានីភ្នំពេញ បានបន្ថែមថា តំណាងរាស្រ្តត្រូវធ្វើការចុះជាប់លាប់ ជាមួយនឹងរាស្រ្ត ព្រោះខ្លួនជាអ្នកនាំពាក្យឲ្យរាស្រ្ត។ ដើម្បី​ក្លាយជាអ្នកនាំពាក្យ តំណាងរាស្រ្តទាំងអស់ត្រូវធ្វើឲ្យរាស្រ្តទុកចិត្ត ជាមួយនឹងកិច្ចការនានា ដែលខ្លួនបានធ្វើ ត្រូវ​ឲ្យរាស្រ្តបានដឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...