ភេរវកម្មនៅថៃ៖ ជនសង្ស័យ១៥នាក់ ត្រូវយោធាចាប់ដាក់គុក
ការស៊ើបអង្កេត បានបន្តធ្វើទៅមុខ នៅក្នុងប្រទេសថៃ ជុំវិញសំនុំរឿងភេរវកម្មដ៏រង្គាល ដែលបានកើតឡើង កាលពីថ្ងៃទី១១ - ទី១២ ខែសីហា សប្ដាហ៍មុន។ របបដឹកនាំយោធា ដែលបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារ បានប្រកាសថា ខ្លួនបានចាប់ឃុំមនុស្សចំនួន១៥នាក់ រាប់មកទល់នឹងថ្ងៃនេះ។ មនុស្សទាំងនោះ បានរងការចោទប្រកាន់ ថាបានចូលរួម នៅក្នុងការវាយប្រហារភេរវកម្មនេះ ដែលធ្វើឡើងសំដៅទេសចរណ៍ នៅតាមមាត់សមុទ្រ នៃខេត្តមួយចំនួន ភាគខាងត្បូងប្រទេសថៃ។
អ្នកនាំពាក្យឲ្យរបបដឹកនាំយោធា លោកស័ក្ដិប្រាំ ប៊ូរិន ថោងប្រាប៉ៃ (Burin Tongprapai) បានថ្លែងឲ្យដឹងថា៖ «អាជ្ញាធរបានចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន១៧នាក់ តែបានដោះលែងវិញ ចំនួន២នាក់»។
លោក ថោងប្រាប៉ៃ មិនបានបញ្ជាក់ថា ជនទាំង១៧នាក់នេះ ត្រូវបានឃាត់ [...]



