Posts in ‘នយោបាយ’ Category

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

សួន សេរីរដ្ឋា ដៀមដាម​ដាក់​បក្ស... ដែល​ពូកែ​ជេរ​ដៀល!

តាមពិតទៅ រឿងរ៉ាវអួតអាង រវាងគណបក្សនយោបាយនីមួយៗ ដោយតាំងខ្លួនថា ជាគណបក្សដែលអស្ចារ្យ មានកម្មវិធី ឬយន្ដការនយោបាយ ដើម្បីជួយដោះស្រាយបញ្ហា ជូនពលរដ្ឋ ឬជូនប្រទេសជាតិ ដោយប្រការបែបណានោះ មិនមែនជារឿងថ្មីទេ។ តែរឿងដែលប្លែក គឺប្រធានគណបក្សថ្មីមួយ ដែលទើបនឹងបង្កើត ចាប់ពីឆ្នាំ២០១៥មកនោះ បានចាត់គណបក្សទាំងឡាយ ដែលកើតឡើង នៅមុនឆ្នាំ២០១៥ ថាមានបីក្រុម និងមិនមានលក្ខណៈសម្បត្តិ​ល្អល្អះ ដូចគណបក្សខ្លួន។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេររៀបរាប់យ៉ាងដូច្នេះ នៅមុននេះបន្តិច ដោយបរិហារក្រុមគណបក្សនយោបាយ ទាំងបីនោះ មានដូចតទៅ៖

១) អាមួយក្រុម ធ្វើបាបពលរដ្ឋខ្មែរគ្នាឯង លើកយួនជាចៅហ្វាយ
២) អាមួយក្រុម ប្រមូលយករូបភាព និងសកម្ម(ភាព) ដែលគេធ្វើបាបពលរដ្ឋ យកទៅផ្សាយលក់យកលុយ នៅក្រៅប្រទេស និង
៣) អាមួយ(ក្រុមទៀត) គិតតែពីជេរដៀល ពលរដ្ឋដែលគេធ្វើបាបនោះថែមថា ល្ងង់ ថាភ្លើ ថាឈាមថោក... [...]

ហ៊ុន សែន ធ្លាប់​តែងតាំងមន្ត្រីយោធា​២២រូប ធ្វើជា​ជំនួយការ​ឲ្យ​កូន​ប្រុស

ហ៊ុន សែន ធ្លាប់​តែងតាំងមន្ត្រីយោធា​២២រូប ធ្វើជា​ជំនួយការ​ឲ្យ​កូន​ប្រុស

មន្ត្រីយោធានជាន់ខ្ពស់ ចំនួន២២នាក់នោះ មិនមែនជាជំនួយការ ឲ្យស្ថាប័ន​បញ្ជាការដ្ឋានទេ តែជា​ជំនួយ​ការ​ផ្ទាល់ របស់​មេបញ្ជាការ នៃមេបញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ ប្រឆាំង​ភេរវកម្ម ​នៃ​គណៈកម្មាធិការ​​ជាតិ ​ប្រឆាំង​​ភេរវកម្ម​ ដែល​ហៅ​កាត់​ថា «​គ.ជ.ប.​ភ»។​ នេះ បើតាមអនុក្រិត្យមួយ ចុះហត្ថលេខាដោយលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមក។

មានចំងល់មួយ បានសួរឡើងថា ចុះលោកមេបញ្ជាការ ដែលពោរពេញ ដោយភ័ពសំណាងរូបនោះ ជា​នរណា? គឺជាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន នោះតែម្ដង។ នេះ គ្រាន់តែ​ជា​ជំនួយ​ការ នៅ​ក្នុង​តំណែង​​ជា​មេ​បញ្ជាការ នៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​បុរស​ពាក់​ផ្កាយ ៣ ​អាយុ​៣៩ឆ្នាំ (នៅកម្ពុជា​អាយុ​៤០ឆ្នាំ) ម្នាក់នេះ មានមុខតំណែង​ដល់ទៅ ៥ផ្សេងទៀត នៅក្នុងក្រសួង​ការពារ​ជាតិ។

បើសរុបមុខតំណែងទាំង៦ របស់លោក ហ៊ុន ម៉ាណែត [...]

នៅ​ពេល ត្រាំ បង្កើត​ព្រឹត្តិការណ៍​ភេរវកម្ម នៅ​ប្រទេស​ស៊ុយអែដ...

នៅ​ពេល ត្រាំ បង្កើត​ព្រឹត្តិការណ៍​ភេរវកម្ម នៅ​ប្រទេស​ស៊ុយអែដ...

កាលពីចុងសប្ដាហ៍កន្លងមកនេះ ពិភពលោកបាន​ទទួល​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយនឹងដំណឹងមួយ ធ្លាយ​​ចេញ​​ពី​​មាត់​​​ប្រធានាធិបតី​​​អាមេរិក ដែលបានអះអាង ពីអំពើភេរវកម្ម នៅក្នុងប្រទេសស៊ុយអែដ។ បញ្ហា​​នៅ​​ត្រង់​​ថា គ្មាន​​អំពើ​​ភេរវកម្ម​​ណា​មួយ សូម្បីតែបន្តិច ដែលបានកើតឡើង នៅក្នុងប្រទេសអ៊ឺរ៉ុបភាគខាងជើង មួយនេះទេ។ តែ​សម្រាប់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វិញ បែរជាបាន​អះអាងថា ករណី​នេះ​បាន​កើត​ឡើង និង​ហើយ​ថា ហេតុការណ៍​ដ៏អភ័ព បានសម្លាប់មនុស្ស ជាច្រើននាក់នោះទៀត។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ នៅចំពោះមនុស្សច្រើននាក់ ក្នុងរដ្ឋផ្លរីដា (Florida) ដើម្បី​ការពារ​នយាបាយ​ ប្រឆាំង​អន្តោប្រវេសន៍ របស់​លោក យ៉ាង​ដូច្នេះ​ថា៖ «សូមក្រឡេកមើល អ្វីដែលបាន​កើតឡើង នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ សូម​ងាក​ទៅ​មើល អ្វីដែលបានកើតឡើង កាលពីយប់ម្សិលម៉ិញ (ត្រូវជាយប់​ថ្ងៃសុក្រ បើ​ធៀប​នឹង​ថ្ងៃ [...]

មិន​ដល់​បី​សប្ដាហ៍ រដ្ឋសភា​កម្ពុជា​កែ​បាន​ច្បាប់​ថ្មី​មួយ!

មិន​ដល់​បី​សប្ដាហ៍ រដ្ឋសភា​កម្ពុជា​កែ​បាន​ច្បាប់​ថ្មី​មួយ!

អង្គប្រជុំវិសមញ្ញ នាព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈនេះ របស់រដ្ឋសភាកម្ពុជា ដែលមានការចូលរួម តែ​ពី​សំណាក់​តំណាង​រាស្ត្រ មក​ពីគណបក្សប្រជាជនកម្ពុជានោះ បានអនុម័ត្រក្នុងសម្លេង ៦៦ លើ ៦៦សម្លេង ការ​ធ្វើ​វិសោធន​កម្ម លើ​ច្បាប់​មួយ ស្ដីពី​គណបក្សនយោបាយ។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋ​សភា បានថ្លែងនៅក្រោយអង្គ​ប្រជុំនោះ​ថា ច្បាប់​នេះ​ ត្រូវ​បាន​ដាក់​​ជា​​ការ​​ប្រញាប់ ដើម្បី​ធ្វើការ​អនុម័ត្រ នាព្រឹកនេះ។ បន្ទាប់មក ​រដ្ឋសភា​នឹង​បញ្ជូន​ច្បាប់ថ្មី ទៅ​​កាន់​ព្រឹទ្ធសភា នៅ​​ថ្ងៃ​នេះ​ដដែល មុន​នឹង​ថ្វាយ ទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដើម្បីដាក់​ឲ្យប្រើប្រាស់។

ការកែច្បាប់ជាថ្មី ដែលពោរពេញ ដោយភាពចម្រូងចម្រាស់ ត្រូវបានអនុម័ត្រ ដោយប្រើពេល មិន​ទាំង​បាន​បី​សប្ដាហ៍ ស្រួល​បួល​ផងទេ បើគេរាប់ចាប់តាំង ពីការថ្លែងខ្លាំងៗ របស់លោកហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជា [...]

ឃាតកម្ម គីម ជុង-ណាម បង្ក​​ជម្លោះ​ការ​ទូត ម៉ាឡេស៊ី-កូរ៉េ​ខាង​ជើង

ឃាតកម្ម គីម ជុង-ណាម បង្ក​​ជម្លោះ​ការ​ទូត ម៉ាឡេស៊ី-កូរ៉េ​ខាង​ជើង

ឃាតកម្មទៅលើលោក គីម ជុង-ណាម (Kim Jong-Nam) បងប្រុសម្ដាយដោយខ្លួន របស់លោក គឹម ជុង-អ៊ុន (Kim Jong-Un) មេ​ដឹកនាំ​ប្រទេសកូរ៉េខាងជើងសព្វថ្ងៃ បានដើរដល់ដំណាក់​កាល​ថ្មី នោះគឺ​ជម្លោះ​«ការ​ទូត»​យ៉ាង​ខ្លាំង​ក្លា រវាងប្រទេសម៉ាឡេស៊ី និង​របប​កុម្មុយនីស។ នៅព្រឹកថ្ងៃចន្ទនេះ ប្រទេសម៉ាឡេស៊ី បាន​កោះ​ហៅ ឯក​អគ្គ​រដ្ឋទូត​កូរ៉េ​ខាង​ជើង ប្រចាំនៅរាជធានី កូឡាឡំពួរ មកធ្វើការ​ព្រមាន និងបានហៅ​ឯកអគ្គរាជទូត របស់ខ្លួន ប្រចាំ​នៅ​រដ្ឋធានី​ព្យុង​យ៉ាង ឲ្យវិលត្រឡប់មកមាតុប្រទេសវិញ។ នេះបើតាម​ការ​ប្រកាស​ឲ្យដឹង ពីសំណាក់ក្រសួង​ការបរទេស​ម៉ាឡេស៊ី។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រសួងការបរទេសម៉ាឡេស៊ី ដែលបានចេញផ្សាយ បន្ទាប់ពីជំនួប​​ជា​មួយ​​លោក កាង ជូល (Kang Chol) ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង បានសរសេរឲ្យដឹងថា៖ «ក្រសួងបានបញ្ជាក់ជាថ្មី ទាក់ទង​នឹង​មរណភាព នៃលោក គឹម ជុង-ណាម ដែលបានកើតឡើង នៅលើទឹកដីម៉ាឡេស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...