Posts in ‘នយោបាយ’ Category

អេម៉ានុយអែល ម៉ាក្រុង ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ដោយ​សម្លេង​៦៥,៥%

អេម៉ានុយអែល ម៉ាក្រុង ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ដោយ​សម្លេង​៦៥,៥%

ប្រទេសបារាំងមានប្រធានាធិបតីថ្មី គឺលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលនឹងមកជំនួស​តំណែងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ប្រធានាធិបតីផុតអាណត្តិ។ លោក ម៉ាក្រុង បេក្ខជននិយមកណ្ដាល មកពីគណបក្ស «En Marche!» ទទួលបានសម្លេង ៦៥,៥% ឈ្នះដាច់ពីលើអ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បេក្ខនារីស្ដាំនិយមជ្រុល មកពីគណបក្ស «Front National» ដែលទទួលបានសម្លេង ៣៤,៥% នៅក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតី ជុំទី២ ថ្ងៃទី៧ ខែឧសភានេះ។

បើតាមវិទ្យាស្ថានស្ទង់មតិ «Elabe» បានឲ្យដឹងថា អាត្រាពលរដ្ឋបារាំង ដែលមិនបានមកចូលរួមបោះឆ្នោត មានចំនួនដល់ទៅ ២៥,៨% ដែលបង្ហាញឲ្យឃើញ ពីការថយចុះ នូវចំនួនអាត្រា នៃអ្នកចូលរួមបោះឆ្នោត ក្នុងអាណត្តិនេះ បើប្រៀបធៀប​ទៅនឹងការបោះឆ្នោត ឆ្នាំ២០១២។ ក្នុងការបោះឆ្នោតជុំទី១ ថ្ងៃទី២៣ ខែមេសាកន្លងទៅ ចំនួនអាត្រា នៃពលរដ្ឋដែលមិនបានចូលរួម ក្នុងការបោះឆ្នោតមានចំនួន ២២,២៣%។

ចារកម្ម​អាមេរិក «CIA» ប៉ង​ធ្វើ​ឃាត គីម ជុង-អ៊ុន?

ចារកម្ម​អាមេរិក «CIA» ប៉ង​ធ្វើ​ឃាត គីម ជុង-អ៊ុន?

រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា «CIA» ថាបានរៀបចំល្បិចកល់ ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន (Kim Jong-Un) ប្រមុខដឹកនាំវ័យក្មេង របស់របបកុម្មុយនីស។ នេះ បើតាមរបាយការណ៍ របស់ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ «KCNA» របស់​កូរ៉េខាងជើង ដែលបានស្រង់សេចក្ដីប្រកាសព័ត៌មានមួយ មកចុះផ្សាយ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសន្តិសុខរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ភ្នាក់ងារចារកម្មអាមេរិក ដោយមានកិច្ចសហការ«ស្អិតរមួត» ជាមួយភ្នាក់ងារចារកម្ម កូរ៉េខាងត្បូង បានរៀបចំដំណើររឿងមួយឡើង ដោយមានទាំងការប្រើប្រាស់ នូវជាតិគីមីបំពុលផង ដើម្បីសម្លាប់លោក គីម ជុង-អ៊ុន នៅក្នុងពិធីបុណ្យជាតិមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង។

អត្ថបទរបស់ក្រសួងសន្ដិសុខរដ្ឋ បានលើកឡើងថា សារជាតិវិទ្យុសកម្ម ឬសារជាតិបំពុលគ្មានក្លិន ដែលមានកម្លាំងពុលខ្លាំងបំផុត គឺជាមធ្យោបាយ​ដ៏ប្រសើរ​ជាងគេ ដើម្បីយក​មកធ្វើឃាត ដោយហេតុថា [...]

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ [...]

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

អាមេរិក​គាំទ្រ​សេចក្ដីថ្លែងការណ៍ ដែល​ស្នើ​​ឲ្យ​ដោះលែង​​មន្ត្រី​​សិទ្ធិ​​មនុស្ស​​ទាំង​​៥​រូប

ជាជំហរដ៏មុតមាំ ម្ដងហើយម្ដងទៀត ពីសំណាក់សហគមន៍អន្តរជាតិ ទាក់ទងនឹងករណីមន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤រូប និង​មន្ត្រី គ.ជ.ប មួយរូប ដែលនៅតែបន្តជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ទាំងគ្មានការជំនុំជម្រះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ដាក់​ឃុំ អស់រយៈពេល ជាងមួយឆ្នាំមកហើយ។ នៅថ្ងៃសុក្រទី៥ ខែឧសភានេះ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍របស់​ខ្លួន ប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍ របស់​សហភាព​អ៊ឺរ៉ុប និង​​ការិយាល័យ​ នៃ​​ឧត្ដម​ស្នងការ ​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​សិទ្ធិមនុស្ស ដែល​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​ទាំង​ប្រាំរូប ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើង តាមរយៈអ្នកនាំពាក្យ​ក្រសួង​ការបរទេស​​អាមេរិក អ្នកស្រី «Heather Nauert» បាន​សរសេរ​លើក​យក​ឈ្មោះជនទាំង៥រូប [...]

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...