Posts in ‘នយោបាយ’ Category

បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ

បំផ្ទុះ​គ្រាប់​បែក​ស្វាគមន៍​ខួប​បីឆ្នាំ នៃ​រដ្ឋប្រហារ​នៅ​ថៃ

ការបំផ្ទុះគ្រាប់បែក នៅថ្ងៃទី២២ ខែឧសភា នៅក្នុងមន្ទីរពេទ្យយោធាមួយ នៃរាជធានីបាងកកង ប្រទេសថៃ បាន​ធ្វើឲ្យមនុស្ស២៥នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់ធ្ងរ។ មេបញ្ជាការកងទ័ពថៃ លោក «Chalermchai Sitthisat» បាន​ថ្លែង​តាម​សារព័ត៌មាន «Bangkok Post» ថា៖ «បើទោះជា នៅក្នុងពេល​សង្គ្រាម​ក៏ដោយ ក៏​បណ្ដា​មន្ទីរ​ពេទ្យ មិនត្រូវបាន​យក​ជា​ទិសដៅ នៃការ​វាយ​ប្រហារ​នោះ​ទេ»។

សារព័ត៌មានដដែល បានសរសេរបន្តថា៖ «ការសង្ស័យពី ហេតុផល​នយោបាយ ឬជា​ប្រតិបត្តិការ នៃ​ក្រុម​និយមបំបែក​ទឹកដី នៅផ្នែក​ខាងត្បូង នៃប្រទេសថៃ គឺជាការសង្ស័យ​ដ៏ខ្លាំង​ជាង​គេ របស់ក្រុម​អាជ្ញាធរ»។

ការវាយប្រហារនេះ បានធ្វើឡើង ចំថ្ងៃខួបបីឆ្នាំ នៃការធ្វើរដ្ឋប្រហាររបស់ក្រុមយោធាន ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ថៃ ដែល​កើត​ចេញ​ពីការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៤។ [...]

ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»

ឈាង វុន ថា​អាមេរិក​ចង់​យក​កម្ពុជា ជា​«ខ្ញុំ​បម្រើ​​តំបន់»

បើទោះជាការលើកឡើង ពី«បដិវត្តន៍ពណ៌» ត្រូវបានមេដឹកនាំរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងមិនដាច់ពីមាត់ នៅក្នុងរយៈចុងក្រោយនេះក៏ដោយ តែក្រុមមេដឹកនាំទាំងនោះ មិនបានចោទដោយត្រង់ ទៅកាន់ប្រទេសមហាអំណាចណាមួយ ថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» នោះឡើយ។ ប៉ុន្តែលោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានបោះជំហានដ៏វែងមួយ ដោយចោទសហរដ្ឋអាមេរិក ថានៅពីក្រោយចលនា នៃការធ្វើ «បដិវត្តន៍ពណ៌» ដែលមាន​​ការរៀបចំ​ជាមុន​​មួយ។ មន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច​រូបនេះ បានថ្លែង​បញ្ជាក់ថា នោះ​គឺដោយ​សារ​តែប្រទេស​មហាអំណាច​ធំជាងគេ មានបំណងចង់ឲ្យកម្ពុជា ក្លាយជា«ខ្ញុំ​បម្រើ​នយោបាយ​តំបន់» របស់ខ្លួន។

ថ្លែងក្នុងបទបង្ហាញ ស្ដីអំពី «បដិវត្តន៍ពណ៌៖ វិនាសកម្មនៃសង្គ្រាម» ក្នុងវិមានរដ្ឋសភា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ លោក​ ឈាង វុន បានចោទ​រដ្ឋាភិបាលសហរដ្ឋអាមេរិក [...]

សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន

សម រង្ស៊ី៖ ការ​បោះ​ឆ្នោតនេះ​បង្ក​មន្ទិល ដល់​ភាព​ស្រប​ច្បាប់នៃ​​រដ្ឋាភិបាល ហ៊ុន សែន

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម នៅថ្ងៃអង្គារនេះ ទាក់ទងនឹង​ការ​បោះឆ្នោត​ នាពេលខាង​មុខ ដែល​នឹងប្រព្រឹតិទៅ ដោយគ្មាន​វត្តមាន​រូបលោក​ចូលរួម។ លោកបានហៅ​ការ​បោះឆ្នោត​​នេះ ថា«មិនយុត្តិធម៌ និងបង្កមន្ទិល ទៅ​ដល់​ភាព​ស្រប​ច្បាប់ នៃរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

នៅលើទំព័រទ្វីសធើរ​របស់​លោក មេដឹកនាំប្រឆាំងរូបនេះ បានសរសេរ​សារ​ ជាភាសាអង់គ្លេស និង​មាន​ន័យ​ជា​ខេមរភាសា​ថា៖ «ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តិទៅ ក្នុងខណៈពេល​ដែល​ខ្ញុំ ត្រូវបាន​និរ​ទេស​ខ្លួន ដោយ​បង្ខំ​នេះ ជាការ​បោះឆ្នោត មិន​យុត្តិធម៌ និងបង្កមន្ទិល​ទៅដល់​ភាព​ស្រប​ច្បាប់ នៃ​រដ្ឋាភិបាល​​របស់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន»។

ក្នុងពេលកន្លងទៅ ខណៈលោក​នៅមានតំណែង ជាប្រធានគណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ លោក សម រង្ស៊ី ធ្លាប់​បានថ្លែង​​​ទៅកាន់​មេដឹកនាំ​​បរទេស [...]

ទេ ​លោក​​មេទ័ព! ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ គ្មាន​​«បដិវត្តន៍​​ពណ៌»​​ទេ!

ទេ ​លោក​​មេទ័ព! ក្នុង​​ប្រទេស​​អ៊ីរ៉ាក់ គ្មាន​​«បដិវត្តន៍​​ពណ៌»​​ទេ!

ថ្លែងក្នុងពិធីត្រួតពិនិត្យកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ សម្ភារៈរបស់កងពលតូចថ្មើរជើងលេខ៧០ កាល​ពី​ម្សិល​ម៉ិញ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក​នាយឧត្តមសេនីយ៍ ប៉ុល សារឿន បាន​ប្រកាស​ឲ្យ​កង​ទ័ព ត្រូវ​ប្រឆាំង​ដាច់​ខាត នូវ​«បដិវត្តន៍ពណ៌» មិនឱ្យកើតមាន នៅលើទឹកដីកម្ពុជានោះឡើយ។ នៅ​ក្នុង​ការ​ថ្លែង​ដដែល​នោះ លោកមេទ័ពថែមទាំងបានពន្យល់ថា បដិវត្តន៏ពណ៌ បានបំផ្លាញ​ប្រទេស​ជាច្រើន ដែល​កំពុង​ទទួល​រង នូវ​មហន្តរាយ ដូច​ជា ប្រទេសអ៊ីរ៉ាក់ ស៊ីរី និង​ប្រទេស​ជាច្រើន​ទៀត។

តែការសិក្សាពីប្រវត្តិសាស្ត្រ ទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ មិនបង្ហាញដូចការលើកឡើង របស់លោក ប៉ុល សារឿន នោះទេ។

អ្វីទៅបដិវត្តន៍ពណ៌?

«បដិវត្តន៍»ណាក៏ដោយ សុទ្ធតែមាន​លក្ខណៈ​​​ជា​ការ​ងើបឈរ​ឡើង ពីសំណាក់​​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​នោះ ដើម្បីផ្ដួល​រំលំ​មេដឹកនាំ​ផ្ដាច់ការ កាន់​អំណាច​​ដុះ​ស្លែ ដែល​យក​​ប្រទេស​​ជាតិ [...]

ឯកត្តនាម ឬ​សមាមាត្រ? ខៀវ កាញារីទ្ធ ថា​«កុំ​ជោរ»

ឯកត្តនាម ឬ​សមាមាត្រ? ខៀវ កាញារីទ្ធ ថា​«កុំ​ជោរ»

ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ជាប្រព័ន្ធសមាមាត្រ បានសេចក្ដីថា អ្នកបោះឆ្នោតត្រូវបោះឆ្នោត​ឲ្យគណបក្ស ដើម្បីទទួលបានតំណាងរបស់ខ្លួន ដែលចេញពីការចាត់តាំង របស់គណបក្ស។ ប៉ុន្តែក៏មានការលើកឡើងដែរថា កម្ពុជាគប្បីជ្រើសរើសយកប្រព័ន្ធបោះឆ្នោត ជា«ឯកត្តនាម»វិញ ដើម្បីផ្ដល់សេរីភាព ទៅឲ្យតំណាងរាស្ត្រនីមួយៗ មិននៅក្រោមគំនាបរបស់គណបក្ស ឬពីមេដឹកនាំរបស់​គណបក្ស។

នៅចំពោះ​ការលើកឡើង​នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានចម្លើយ​តបវិញ យ៉ាងពិសេស ដោយលើកយកឧទាហរណ៍ ក្នុងជីវិតជាក់ស្ដែង កាលពីសង្គមចាស់​មកបញ្ជាក់ផង។ លោករដ្ឋមន្ត្រីបាន​សរសេរ​ពីរឿងរ៉ាវ​នេះ នៅលើបណ្ដាញសង្គម​ កាលពី​ប៉ុន្មាន​នាទី​មុនថា៖ «លោកម្នាក់និយាយថា បើគាត់ឈ្នះឆ្នោតមេឃុំ គាត់នឹងជំរុញអោយមានការបោះឆ្នោតតំណាងរាស្ត្រ តាមប្រព័ន្ធឯកត្តនាម គឺមិនបោះតាមបក្សទេ ដើម្បីអោយតំណាងរាស្ត្រនោះ មិននៅក្រោមគំនាបបក្ស ធ្វើតាមតែបក្សបញ្ជា តែគាត់អាចបោះឆ្នោត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...