
ណីម៉ា រិះគន់ថ្នាក់ដឹកនាំរបស់ក្រុម បាសឺឡូន
មើលទៅ រឿងរ៉ាវរវាងកីឡាករ ណីម៉ា ជាមួយនឹងក្រុមបាសឺឡូន (FC Barcelone) អាចនឹងមានតភាគវែងឆ្ងាយ ទៅមុខទៀត។ ហើយនេះ ជាប្រតិកម្មជាសាធារណៈ និងដោយផ្ទាល់មាត់ ជាលើកដំបូងបង្អស់ ពីសំណាក់កីឡាករ ណីម៉ា ទៅនឹងការលើកឡើង របស់ប្រធានក្រុម បាសឺឡូន លោក «Josep Maria Bartomeu» ដោយចាត់ទុកការចាកចេញ របស់កីឡាករជាតិប្រេស៊ីលរូបនេះ ថា«មិនមានទម្រង់ត្រឹឹមត្រូវ» តាមបែបកីឡាករ របស់ក្រុមលោក។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន នៅក្រោយការប្រកួត រវាងក្រុមប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) ជាមួយនឹងក្រុម ទូលូស្ស៍ (Toulouse FC) កាលពីយប់ថ្ងៃអាទិត្យកន្លងមកនេះ កីឡាករថ្មីថ្មោង របស់ក្រុមប៉ារីស បានហៅថ្នាក់ដឹកនាំ របស់ក្រុមបាសឺឡូន ដែលកីឡាករធ្លាប់នៅជាមួយ ថាសុទ្ធសឹងជាមនុស្ស ដែលមិនស័ក្ដិសម នឹងក្រុមបាល់ទាត់ដ៏ធំ ដូចយ៉ាងក្រុមបាសឺឡូននេះឡើយ។
កីឡាករ ណីម៉ា បានថ្លែងឡើងថា៖ «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ [...]