បាល់ទាត់ពិភពលោក២០១៤៖ ជប៉ុនកក់កៅអីបានមុនគេ បន្ទាប់ស្មើជាមួយអូស្ត្រាលី
ក្រុមបាល់ទាត់អាស៊ី សាម៉ូរ៉ៃខៀវជប៉ុន បានក្លាយជាក្រុមដំបូងគេបង្អស់ ដែលជាប់ទៅលេងក្នុងព្រឹត្តិការណ៏ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) ដោយរួមបញ្ចូលទាំងម្ចាស់ផ្ទះប្រេស៊ីល ដែលនឹងត្រូវធ្វើការប្រកួតនៅរដូវក្តៅឆ្នាំក្រោយ។
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន រីករាយនៅពេលដឹងថាខ្លួនជាប់ទៅប្រស៊ីល។
កីឡាករ កេស៊ូកេ ហុងដា (Keisuke Honda) ដែលលេងឲ្យក្រុមស៊ីអេសឃេអេ មូស្គូ (CSKA Moscow) ប្រទេសរុស្ស៊ី បានទាត់បាល់ពិន័យប៉េណាល់ទីនៅម៉ោងបន្ថែម ជួយឲ្យក្រុមជម្រើសជាតិជប៉ុនតាមបានស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ហើយក៏ដូចជាជួយឲ្យជប៉ុន ឡើងទៅប្រកួតបាល់ទាត់ពិភពលោកជាលើកទី៥ របស់ខ្លួនដែរ។
ជប៉ុនមាន១៤ពិន្ទុ បន្ទាប់ធ្វើការប្រកួតបាន៧លើក ហើយឈរនៅចំណាត់ថ្នាក់លេខ១ [...]