Posts in ‘កីឡាដទៃទៀត’ Category

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក រំពឹង​ថា​អាច​ឡើង​ទៅ​វគ្គ​៣២​នាក់

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក រំពឹង​ថា​អាច​ឡើង​ទៅ​វគ្គ​៣២​នាក់

ម្ចាស់ជើងឯក៧សម័យកាល រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងកីឡាករលំដាប់លេខ១ពិភពលោក ណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) រំពឹងថានឹងអាចទទួលបានជ័យជំនះដូចគ្នា ក្នុងការប្រកួតជុំទី២ នៅយប់ថ្ងៃព្រហស្បតិ៏នេះ ដើម្បីកក់កៅអីទៅវគ្គ៣២នាក់ជាបន្តទៀត។


កីឡាករលំដាប់លេខ១ពិភពលោក ណូវ៉ាក់ ឌីចូកូវីក និងរ៉ាហ្វាអែល ណាដាល់។

ណាដាល់ ដែលចង់ក្លាយជាកីឡាករទី១ ក្នុងការឈ្នះពានរង្វាន់រ៉ូឡែន ហ្គារ៉ូស (Roland Garros) លើកទី៨របស់ខ្លួននោះ នឹងត្រូវជួបជាមួយនឹងកីឡាករស្លូវ៉ាគី ម៉ាទីន ឃ្លីស្ស៊ាន់ (Martin Klizan) ចំណាត់ថ្នាក់លេខ២៦ពិភពលោក។

ណាដាល់ ដែលធ្លាប់ឈ្នះពានរង្វាន់ក្នុងកម្មវិធីហ្គ្រែនស្លាម (Grand Slam) បាន១១លើកនោះ កាលពីជុំទី១ គាត់បានយក​ឈ្នះលើកីឡាករ ដានីញ៉ែល ប្រែនស៏ (Daniel Brands)។

[...]
តឺនីស៖ បន្ទាប់ពីការប្រកួតដ៏ពិបាក ណាដាល់​អាច​ឡើង​ទៅ​វគ្គ​បន្ត

តឺនីស៖ បន្ទាប់ពីការប្រកួតដ៏ពិបាក ណាដាល់​អាច​ឡើង​ទៅ​វគ្គ​បន្ត

កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឆ្លងផុតជុំដំបូងទាំងត្រដាបត្រដួស ក្នុងយុទ្ធនាការការពារ​ដំណែងជើងឯករបស់ខ្លួន កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ។


កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ នៅក្នុងការប្រកួតរ៉ូឡែន ហ្គារ៉ូស។

កីឡាករអេស្ប៉ាញរូបនេះ បានចំណាយកម្លាំងយ៉ាងច្រើនក្នុងការតទល់ជាមួយនឹងកីឡាករអាឡឺម៉ង់ដានីញ៉ែល ប្រែន (Daniel Brands) ខណៈដែលគាត់ត្រូវបានប្រែន ធ្វើការនាំមុខនៅសិតទី១ ហើយប្រែន បាននាំមុខមុន ៣-០ ទៀតនៅសិតទី២។

ប៉ុន្តែណាដាល់ មិនធ្វើឲ្យការប្រកួតលើកទី៥៩របស់គាត់ បញ្ចប់ទៅដោយសភាពក្រៀមក្រំឡើយ ពោលគឺគាត់បានវាយបក​យកឈ្នះវិញ ដោយលទ្ធផលសរុប ៤-៦, ៧-៦, ៦-៤ និង ៦-៣។

វាក៏ជាថ្ងៃដ៏ពិសេសមួយដែរ សម្រាប់កីឡាករបារាំងហ្គាអែល ម៉ុងហ្វៀល (Gael Monfils) [...]

ណាដាល់ និង​ស្សារ៉ាប៉ូវ៉ា ត្រៀម​ការពារ​ដំណែង​ជើង​ឯក​ហ្វ្រិនអូផិន

ណាដាល់ និង​ស្សារ៉ាប៉ូវ៉ា ត្រៀម​ការពារ​ដំណែង​ជើង​ឯក​ហ្វ្រិនអូផិន

កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងកីឡាការនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) នឹងចាប់​ផ្តើមប្រកួតក្នុងកម្មវិធីរ៉ូឡែន ហ្គារ៉ូស (Roland Garros) នៅយប់ថ្ងៃច័ន្ទនេះ ហើយក៏ជាការប្រកួតដើម្បី​ការពារដំណែង​ជើង​ឯករបស់គេដែរ។


ម៉ារៀ ស្សារ៉ាប៉ូវ៉ា មានងារថាជា ម្ចាស់ក្សត្រីតេនីស របស់ពិភពលោក។

ណាដាល់ ដែលជាម្ចាស់ជើងឯក៧សម័យកាល មានកំណត់ត្រាដ៏ល្អឥតខ្ចោះមួយនៅក្នុងទីក្រុងប៉ារីស ដោយគាត់ធ្លាប់​ប្រកួត៥២លើក ចាញ់តែ១លើកគត់ ហើយគាត់នឹងត្រូវជួបជាមួយកីឡាករអាឡឺម៉ង់ ដានីញ៉ែល ប្រែន (Daniel Brands) ដែលស្ថិតនៅលេខ៦០ពិភពលោក ហើយកីឡាកររូបនេះ ប្រកួតចុងក្រោយយ៉ាប់យឺនយ៉ាងខ្លាំង ដោយប្រកួត៤លើក ចាញ់ទាំង៤លើក។

ណាដាល់ បានអវត្តមានអស់រយះពេល៧ខែ [...]

វាយកូនបាល់៖ ដិល ប៉ូត្រូ បាន​ដក​ខ្លួន​ពី​ការ​ប្រកួត ហ្វ្រេនអូផេន

វាយកូនបាល់៖ ដិល ប៉ូត្រូ បាន​ដក​ខ្លួន​ពី​ការ​ប្រកួត ហ្វ្រេនអូផេន

កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ (Juan Martin del Potro) បានដើរតាមលំនាំកីឡាករលេខពីរពិភពលោក អេនឌី មួរ៉េ (Andy Murray) ដោយបានដកខ្លួនចេញពីការប្រកួតកម្មវិធី ហ្វ្រេនអូផេន (French Open)។


កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ។

អតីតម្ចាស់ជើងឯកយូអេសអូផិន (US Open) សញ្ជាតិអាហ្សង់ទីន បានប្រាប់ឲ្យដឹងថា ការដកខ្លួនរបស់គាត់នេះ ដោយ​សារតែគាត់មានជំងឺប្រចាំកាយ ដែលកើតឡើងក្រោយការប្រកួតក្នុងកម្មវិធីរ៉ូមម៉ាស្ទើរ (Rome Masters) កាលពីសប្ដាហ៍​មុន ដែលពេលនោះ គាត់បានចាញ់កីឡាករបារាំងបេណុត ផៀ (Benoit Paire) ។

ប៉ូត្រូ ដែលធ្លាប់ឈ្នះពានរង្វាន់យូអេសអូផិន កាលពីឆ្នាំ២០១១ បាននិយាយថា «នេះជាការសម្រេចចិត្តដ៏លំបាកមួយ [...]

កីឡាករ​កូរ៉េ​ខាង​ត្បូង ឈ្នះ​ពាន​រង្វាន់​យូអេស​ភី​ជី​អេ លើក​ដំបូង

កីឡាករ​កូរ៉េ​ខាង​ត្បូង ឈ្នះ​ពាន​រង្វាន់​យូអេស​ភី​ជី​អេ លើក​ដំបូង

កីឡាករវាយកូនហ្គោល បែ សាងមូន (Bae Sang-Moon) របស់កូរ៉េខាងត្បូង បានឈ្នះពានរង្វាន់យូអេសភីជីអេ (US PGA) ជាលើកដំបូងក្នុងអាជីពរបស់គាត់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបំបាក់កីឡាករជើងខ្លាំងអាមេរិក ឃេហ្គាន ប្រាដឡេ (Keegan Bradley) ក្នុងកម្មវិធីប៊ីរ៉ន់ ណេលសិន (Byron Nelson) និងទទួលបានទឹកប្រាក់ ៦.៧លានដុល្លាសហរដ្ឋអាមេរិក។


កីឡាករវាយកូនហ្គោល បែ សាងមូន របស់កូរ៉េខាងត្បូង។

ស្ថិតក្នុងបរិយាកាសខ្យល់រំភើយ នៅឯទីលានវាយកូនហ្គោល ធីភីស៊ី ហ្វរស៊ីសិន រីស៊ត (TPC Four Seasons Resort) សហរដ្ឋអាមេរិក កីឡាករវ័យ២៦ឆ្នាំកូរ៉េខាងត្បូង បានបញ្ចប់ទៅដោយវាយចូលក្នុងរន្ធបាន១៣ ក្នុងចំណោម២៦៧រន្ធ និង​បានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១១ ប្រាដឡេ ដែលធ្លាប់វាយចូល៧២រន្ធ ក្នុងចំណោមរន្ធ២៧០ កាលពីឆ្នាំ២០១១។

សាងមូន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...