Posts in ‘ប្រដាល់’ Category

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

សហព័ន្ធបាល់ទាត់​រវ៉ាន់ដា ហាម​ឃាត់​«អំពើ​ធ្មប់»​ក្នុងបាល់ទាត់

ប្រព័ន្ធផ្សព្វផ្សាយបរទេស​ជាច្រើន បានអះអាងថា កីឡាករខ្សែប្រយុទ្ធ ឈ្មោះ «Moussa Camara» របស់​ក្រុម «Rayon Sport» គឺជាអ្នកយកវត្ថុអ្វីមួយ ទៅដាក់ជាប់នឹងបង្គោលទី របស់ក្រុម «Mukura Victory Sports» ដែល​បាន​ជួបប្រកួតគ្នា នៅដើមខែធ្នូកន្លងទៅ។ ប៉ុន្តែរូបភាព ដែលចាប់បាន ដោយទូរទស្សន៍ក្នុងស្រុក បាន​បង្ហាញ​ផ្សេង​ទៅ​វិញ។

តាមពិត គឺកីឡាករ «Moussa Camara» នេះទៅវិញទេ ដែលបាន​ទៅដក​យក​«វត្ថុ»អ្វីមួយ ដែលគេជឿថា ជា​ការ​សម្គាល់​អំពើអូមអាម របស់ក្រុម «Mukura Victory Sports» ដាក់ជាប់នឹងបង្គោលទី ពីទីកន្លែងនោះ​មក​វិញ។ ទម្លាប់នេះ ជាជំនឿរបស់បណ្ដាជនរវ៉ាន់ដា ដើម្បីជួយធ្វើយ៉ាងណា កុំឲ្យក្រុមប្រកួត​ម្ខាង​ទៀត រក​គ្រាប់​បាល់​បាន (ទាត់បញ្ចូលទីខ្លួន ចេះតែខុស ឬប៉ះបង្គោលរហូត)។

ហើយបន្ទាប់ពីដកយក​វត្ថុនោះចេញរួច កីឡាករខ្សែប្រយុទ្ធដដែល ដែលទើបនឹងទទួលបានកាត​លឿង​មួយ ពី​អាជ្ញាកណ្ដាល ក្នុង​សកម្មភាពខាងលើ [...]

ឈុតឆាក និងក្បាច់​ផ្ដួល​គូ​ប្រកួត​ធំៗ​របស់ មហាមេដ អាលី

ឈុតឆាក និងក្បាច់​ផ្ដួល​គូ​ប្រកួត​ធំៗ​របស់ មហាមេដ អាលី

កំពូលអ្នកប្រដាល់ ជាប្រវត្តិសាស្ត្រ និងជាម្ចាស់ជើងឯកច្រើនជំនាន់ ផ្នែកប្រដាល់ លោក មហាមេដ អាលី (Mohamed Ali) បានរលត់សង្ខាទៅ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់ពី​លោក​បាន​ប្រយុទ្ធលើសៃវៀន​ចុងក្រោយ ជាមួយជំងឺ ប៉ាគីនសុន (Parkinson) ដែលមានរយៈពេល៣២ឆ្នាំ មិនមាន​ជ័យជំនះ​រួច​មក។ បុណ្យបញ្ចុះសពលោក គ្រោងនឹងធ្វើនៅថ្ងៃសុក្រខាងមុខ ប៉ុន្តែនៅពេលនេះមនុស្សម្នា នៅ​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់ នៃពិភពលោក បានយកការវាយប្រដាល់​របស់លោក កាលពីពេលលោក​មានវ័យ​ពេញ​កម្លាំង​នៅ​ឡើយ យកមករំលឹក និងទស្សនាឡើងវិញ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្រាវជ្រាវពីឈុតឆាកផ្ដួលគូប្រកួត (និងត្រូវគេផ្ដួលវិញ) ដ៏ពិសេសៗ​ទាំង​នោះ រួម​ជាមួយនឹងវីដេអូផង យកមកជម្រាបជូនប្រិយមិត្តដូចខាងក្រោម៖

- ដំបូងគេបំផុតនេះ គឺជាការវាយជាមួយ «Henry Cooper» ដែលជាជើងឯកអ៊ឺរ៉ុប នៅរាជធានី «Londres» ប្រទេសអង់គ្លេស ក្នុងឆ្នាំ ១៩៦៣។ លោក [...]

កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

ទិដ្ឋភាព ដែល​ត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយ យកមកផ្សាយនៅក្នុងអត្ថបទ ឬរបាយការណ៍របស់ពួកគេ មាន​លក្ខណៈ​​គួរឲ្យ​រន្ធត់​ណាស់។ និក ប្ល៊េកវែល (Nick Blackwell) កីឡាករប្រដាល់ ដែលមានវ័យ២៥ឆ្នាំ បាន​ឡើង​ប្រកួត ដើម្បីការពារខ្សែក្រវ៉ាត់ ជើងឯកខាងទំងន់មធ្យម របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ការប្រកួត​លើក​នេះ មិន​មានផលល្អ សម្រាប់កីឡាករឡើយ ដោយហេតុថា កីឡាករម្ចាស់ខ្សែក្រវ៉ាត់ ត្រូវកីឡាករគូប្រជែង គ្រីស អឺប៊េង (Chris Eubank Jr) វាយសន្ធាប់គ្មានប្រណី។

នៅបំផុត កីឡាករ និក ប្ល៊េកវែល ត្រូវបានអាជ្ញាកណ្ដាល ប្រកាសឲ្យចាញ់ ក្នុងជុំទី១០ ព្រោះគ្រូពេទ្យបាន​អះអាង​ថា ភ្នែកខាងឆ្វេង របស់កីឡាករ និក ប៊្លេកវែល មិនអាចសម្លឹងមើលឃើញអ្វីទៀតទេ។ នៅក្នុងរូបភាព ដែល​ផ្សាយ​ផ្ទាល់ ក៏ដូចជារូបភាព ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ យកមកផ្សាយ នាពេលក្រោយមក បាន​បង្ហាញ​ថា ត្របកភ្នែក និងចិញ្ចើមភ្នែកខាងឆ្វេង [...]

ផាគីអៅ ត្រឡប់​មក​សៃវៀន​វិញ​នៅ​ខែ​មេសា​ដើម្បី​ជួប ប្រេដឡី

ផាគីអៅ ត្រឡប់​មក​សៃវៀន​វិញ​នៅ​ខែ​មេសា​ដើម្បី​ជួប ប្រេដឡី

អ្នករៀបចំកម្មវិធី ប្រកួតកីឡាប្រដាល់ ដ៏ល្បីឈ្មោះ លោក បប់ អេរ៉ម (Bob Arum) បានប្រកាសប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់អាមេរិក ពីការត្រឡប់មកជួបគ្នា ជាលើកទីបី របស់កំពូលកីឡាករទាំងពីរ លោក ម៉ានី ផាគីអៅ អ្នកប្រដាល់ពីប្រទេសហ្វីលីពីន និងលោក ទីម៉ូធី ប្រេដឡី នៅក្រុងឡាសវេហ្គាស នាខែ​មេសា ឆ្នាំ២០១៦ខាងមុខ។

លោក បប់ បានថ្លែងឲ្យដឹងថា ការប្រកួតនេះ អាចជាការប្រកួតចុងក្រោយ របស់កីឡកហ្វីលីពី ផាគីអៅ។ លោកបាននិយាយ នៅតាមកញ្ចក់ទូរទស្សន៍ «ESPN» ថា៖ «អាចជាការប្រដាល់ចុងក្រោយ របស់គាត់។ តែ​ខ្ញុំមិនហ៊ានអះអាង ថានេះជាការប្រកួតចុងក្រោយនោះឡើយ ព្រោះគាត់អាចសម្រេចចិត្ត ថានឹងបន្ត​ការ​ប្រកួត ឬយ៉ាងណា នាពេលខាងមុខ។ បើមិនអញ្ចឹង ខ្ញុំនឹងក្លាយជាមនុស្ស ដែលនិយាយត្រឡប់ត្រឡិន។»

កីឡាករ ផាគីអៅ ដែលមានអាយុ៣៧ឆ្នាំ ជាសមាជិកសភារបស់ប្រទេសហ្វីលីពីន តាំងពីឆ្នាំ២០១២។ លោក​ថែមទាំងបានប្រកាសថា លោកនឹងឈរឈ្មោះ ជាបេក្ខជន [...]

មូលហេតុ​ទាំង​១០ ដែល​អ្នក​ត្រូវ​ចេះ​ក្បាច់​គុន ឬ​ចំបាប់​សេរី

ក្បាច់គុនសេរី ឬពាក្យអង់គ្លេសហៅថា «Mixed Martial Arts» កាន់តែមានប្រជាប្រិយភាព នៅក្នុងស្រទាប់​យុវជន ហើយនៅក្នុងវីដេអូខាងលើនេះ មានពន្យល់ពីមូលហេតុទាំង១០ ដែលអ្នកចាំបាច់ ត្រូវហាត់ក្បាច់គុន។ ប៉ុន្តែការហ្វឹកហាត់ ស្ថិតក្នុងវិញ្ញាសាររបៀបនេះ មិនមែនមានតែ«ក្បាច់គុនសេរី»ទេ តែអ្នកនៅមានជម្រើស​ជាច្រើនទៀត ដូចជាប្រដាល់ ការ៉ាតេ ហ្សូដូ ឬតៃក្វាន់ដូជាដើម។

សម្រកទម្ងន់ ព្រោះហាត់ក្បាច់គុន អាចកាត់បន្ថយកម្ដៅកាឡូរី ប្រមាណជា១០០០កាឡូរី នៅក្នុងមួយម៉ោង។ មានភាពក្លាហានជាមុន មានការជឿទុកចិត្តលើខ្លួនឯង អាចការពារខ្លួនដោយខ្លួនឯង ឬអាចបង្កើត​ទម្រង់​ក្បាច់​គុន ដើម្បីភាពសប្បាយរីករាយ... មូលហេតុទាំងនេះហើយ ដែលបានផ្ដល់សារៈសំខាន់ ទៅឲ្យការហ្វឹកហាត់​កីឡា​បែបនេះ។៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...