Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ព្រះ​ចន្ទ​នៅ​ជុំ​វិញ​ផែនដី នា​យប់​សែន​ក្បាល​ទឹក​ស្អាត​យ៉ាង​ណា? (pic)

ព្រះ​ចន្ទ​នៅ​ជុំ​វិញ​ផែនដី នា​យប់​សែន​ក្បាល​ទឹក​ស្អាត​យ៉ាង​ណា? (pic)

នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានបង្ហាញខ្លួនស្អាត ជាងពេលណាៗទាំងអស់។ បើអ្នកខកខានមិន​បាន​ទស្សនាព្រះចន្ទ ឬក៏អ្នកចង់ដឹងពីសម្ផស្សព្រះចន្ទ ដែលបានរះបង្ហាញខ្លួន​នៅជុំវិញ​ពិភពលោក នៅយប់ថ្ងៃសែន​ក្បាលទឹក ថាល្អ​ស្អាតយ៉ាងណានោះ សូមអញ្ជើញទស្សនារូបភាពពិសេសនានា ដូចខាងក្រោម។


ព្រះចន្ទរះនៅក្បែរនឹងភ្នំទឹកកកមួយ ក្នុងប្រទេសកាហ្សាស្តង់។ (រូបថត Reuters)

ចន្ទរះក្បែរហត្ថា - បើអ្នកជាអ្នកចូលចិត្តគយគន់ព្រះចន្ទ អ្នកនឹងយល់ភ្លាមថា នៅយប់ថ្ងៃអាទិត្យទី១០ ខែសីហានេះ ព្រះចន្ទបានរះពន្លេចខ្លួន ល្អស្អាតស្រស់ត្រចះត្រចង់ ជាងសព្វមួយដង។ នោះ ដោយសារតែព្រះចន្ទបានបង្ហាញខ្លួន​មូលក្រឡង់ ជាមួយនឹងរស្មីភ្លឺច្បាស់ ហើយនៅតំបន់ខ្លះគេមើលឃើញព្រះចន្ទ [...]

ប្រហោង​ផែនដី​ធំ​ជាង​៨០​ម៉ែត្រ នៅ​តំបន់​ចុង​ផែនដី បង្ក​ចម្ងល់ (vdo)

ប្រហោង​ផែនដី​ធំ​ជាង​៨០​ម៉ែត្រ នៅ​តំបន់​ចុង​ផែនដី បង្ក​ចម្ងល់ (vdo)

ប្រហោងផែនដីដ៏ធំមួយ ដែលមានអង្កតផ្ចិតប្រមាណជាជាង ៨០ ម៉ែត្រ ត្រូវបានគេឃើញមានរូបរាង កាលពី​ពេល​ថ្មីៗនេះ នៅក្នុងឧបទ្វីប យ៉ាម៉ាល ក្នុងដែនដី ស៊ីបេរី ផ្នែកខាងជើងនៃប្រទេសរ៉ូស្សី។ ភាពអាថ៌កំបាំងបានកើត​មាន​ឡើង ដោយសារតែរូបរាងប្រហោងផែនដីនេះ មានភាពចម្លែកអស្ចារ្យ បង្កឲ្យមានការលើកឡើងថា ជាការលុកលុយ របស់ក្រុមមនុស្សភពដទៃថែមទៀត។


ប្រហោងផែនដី ដែលមានរាងនៅក្នុង ដូចជាឈូស។ (រូបថតផ្តិតពីវីដេអូ)

វិទ្យាសាស្ត្រ - រណ្ដៅដ៏ធំមួយ ដែលមានវិជ្ឈមាឌធំជាង ៨០ម៉ែត្រ ត្រូវបានគេឃើញថាបានបញ្ចេញរូបរាង នៅ​លើ​ផែនដីកាលពីពេលថ្មីៗនេះ នៅក្នុងឧបទ្វីប យ៉ាម៉ាល (Yamal = មានន័យថា ចុងផែនដី) ក្នុងដែនដី ស៊ីបេរី ផ្នែក​ខាង​ជើងនៃប្រទេសរ៉ូស្សី។ [...]

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

ឆ្នាំង​សាក​ថ្ម​ថោក បាន​ផ្ដាច់​ជីវិត​ម្ចាស់​ទូរស័ព្ទ ពេល​កំពុង​ទូរស័ព្ទ

រឿងដែលអ្នកធ្លាប់តែឮគេនិយាយ និងផ្សាយតាមបណ្ដាញហ្វេសប៊ុក ឥឡូវនេះ បានកើតមានពិតប្រាកដ។ ស្ត្រី​មួយ​រូប ដែលទើបនឹងក្លាយជាម្ដាយ នៅក្នុងគ្រួសារមួយ ត្រូវបានគេរកឃើញស្លាប់ ដោយឆេះមួយចំហៀងមុខ ក្នុង​លំនៅ​ដ្ឋាន​របស់ខ្លួន ស្ថិតនៅក្រុង ហ្គូសហ្វ័ដ (Gosford) នៃប្រទេសអូស្ត្រាលី។ ការវិភាគភិនភាគដំបូងបានឲ្យដឹងថា នាង​ត្រូវ​បាន«ឆក់»ដោយអគ្គិសនី នៅក្នុងពេលដែលនាងកំពុងទូរស័ព្ទ ទៅកាន់មិត្តស្រីមួយរូប។


នាងសេរីស ថតនៅឆ្នេរសមុទ្រ មុនពេលកើតហេតុការណ៍។ (រូបថតផ្តិតពីវីដេអូ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

អានពិស្ដារ
អាមេរិក ឡើង​ទៅ​ទាត់​បាល់​ជា​មួយ អាល្លឺម៉ង់ នៅ​ក្នុង​អាវកាស (vdo)

អាមេរិក ឡើង​ទៅ​ទាត់​បាល់​ជា​មួយ អាល្លឺម៉ង់ នៅ​ក្នុង​អាវកាស (vdo)

ការប្រកួតរវាងអាមេរិក និងអាល្លឺម៉ង់ ដើម្បីសម្រេចក្នុងការឡើងទៅកាន់ វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់​ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលនេះ ក៏មានធ្វើឡើងដែរនៅក្នុងលំហរអាវកាសអន្តរជាតិ ហៅកាត់ជា​ភាសា​​អង់គ្លេសថា ISS។ នៅទីនោះ អាវកាសយានិកជាតិអាល្លឺម៉ង់ លោក អាឡិចសង់ឌ័រ ហ្គ័រ (Alexander Gerst) បាន​ប្រកួត​ជាមួយ សហសេវិករបស់ខ្លួនពីរនាក់ទៀត ដែលមកពីអង្គការណាស្សា (Nasa) របស់អាមេរិក ដើម្បី​បង្ហាញ​នូវ​ការចូលរួម ជាមួយនឹង​ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅលើផែនដី។


ក្រុមកីឡាករបាល់ទាត់ នៅលើអាកាស។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ពិភពលោក - នៅក្នុងវីដេអូមួយ ដែលទើបនឹងបានដាក់ផ្សាយ ដោយស្ថាប័នអាវកាសរបស់អ៊ឺរ៉ុប បាន​ឲ្យ​ដឹងថា [...]

បារាំង-ហុងឌុយរ៉ាស៖ សុពលភាព​គ្រាប់​​បាល់​ដំបូង ដោយ​ប្រព័ន្ធ​វីដេអូ

បារាំង-ហុងឌុយរ៉ាស៖ សុពលភាព​គ្រាប់​​បាល់​ដំបូង ដោយ​ប្រព័ន្ធ​វីដេអូ

បច្ចេកវិទ្យាដែលបំពាក់នៅនឹងខ្សែបន្ទាប់ទី ត្រូវបានយកមកប្រើប្រាស់ ដើម្បីផ្ដល់សុពលភាពទៅឲ្យគ្រាប់បាល់មួយ នៅ ក្នុងការប្រកួតបាល់ទាត់ពិភលោក រវាងក្រុមជម្រើសជាតិ បារាំង និងហុងឌុយរ៉ាស។ នេះជាការឲ្យសុពលភាព​ទៅ​គ្រាប់​បាល់របៀបនេះ ជាប្រវត្តិសាស្ត្រដំបូងគេបង្អស់ នៅក្នុងពិភពបាល់ទាត់។


សកម្មភាពអ្នកចាំទីហុយឌុយរ៉ាស ស្រវាចាប់បាល់មកទុកវិញ។ (រូបថត Fifa)

បច្ចេកវិទ្យា - គ្រាប់បាល់ដ៏គួឲ្យសង្ស័យនេះ ជាគ្រាប់បាល់ទីពីរ នៅក្នុងគ្រាប់បាល់ទាំងបី ដែលកីឡាករ​ខ្សែប្រយុទ្ធ​បារាំង ការីម ប៊េនស៊េម៉ា (Karim Benzema) បានទាត់បញ្ចូលទីរបស់ក្រុមជម្រើសជាតិ ហុងឌុយរ៉ាស នៅនាទី៤៨។ ម្យ៉ាងទៀត គឺអ្នកចាំទីរបស់ក្រុមហុងឌុយរ៉ាស់ទៅវិញទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...