គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បង្កើតមកដើម្បីឲ្យល្អមើល? (vdo)
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីលោក បានដឹកនាំក្រុមការងាររបស់លោក ទៅជួបពិភាក្សា ជាមួយគណៈកម្មការទី១០ នៃរដ្ឋសភាថា «មានតែអង្គភាពប្រឆាំងអំពើពុករលួយតែមួយគត់ ដែលមានសមត្ថកិច្ច ស៊ើបអង្គេតបញ្ហាអំពើពុករលួយ។ ស្ថាប័នផ្សេងទៀត ដឹងពីបញ្ហាអំពើពុករលួយ ត្រូវប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចយករឿងអំពើពុករលួយ ទៅបើកស៊ើបអង្កេតដោយខ្លួនឯងបានទេ។ នេះយើងច្បាស់ជាមួយគ្នា។»
ថ្លែងនៅចំពោះ លោក ហូរ វ៉ាន់ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយរបស់រដ្ឋសភា លោក ឱម យិនទៀង បានពន្យល់បន្ថែមទៀតថា ស្ថាប័នប្រឆាំងអំពើពុករលួយរបស់លោក ត្រូវបានបង្កើតឡើងតែមួយគត់ដោយច្បាប់ ហើយមានអាជ្ញានុសិទ្ធិ ឲ្យទទួលពាក្យបណ្ដឹង ឬបើកការស៊ើបអង្កេត [...]