Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

ភ្នំពេញ រាជធានី​«ទឹក»

ភ្នំពេញ រាជធានី​«ទឹក»

តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានី​ភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាង​សង់​សំណង់​ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅ​ពេល​មាន​ភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់​ពលរដ្ឋ​អ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។

ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេស​ការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី [...]

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

នៅផ្នែកខាងជើង នៃប្រទេសកម្ពុជា រថភ្លើង«ខុស»ខ្នាតមួយ បានអនុញ្ញាតឲ្យអ្នកជនបទ នៅទីនោះ អាចរស់​នៅ​ចិញ្ចឹមជីវិត របស់ពួកគេ។ រថភ្លើង ដែលត្រូវបានកសាងឡើង ដោយអ្នកនៅជនបទនោះ មានលក្ខណៈ ជាគ្រែ​ឫស្សី យកមកដាក់ នៅលើផ្លូវដែកជាតិ ដោយវាមានដំណើរការបាន ជាមួយនឹងម៉ាស៊ីនអូស ដ៏«កញ្ចាក់»មួយ។

ដោយសារ តែប្រព័ន្ធរថភ្លើងរបស់ប្រទេស មិនមានដំណើរការ ដូច្នេះមានប្រព័ន្ធរទេះឫស្សី រត់នៅលើ​ផ្លូវដែក​នេះទេ ដែលបានជួយ ឲ្យការរកទទួលទាននានា បានប្រព្រឹត្តិទៅ ដោយល្អប្រសើរ ក៏ដូចជាពិធីបុណ្យ ឬមង្គល​ការ របស់អ្នកស្រុកនោះដែរ។ ជាពិសេសនៅពេលមានជំងឺតម្កាត់នានានោះ ប្រព័ន្ធរទេះឫស្សី ក៏បានជួយ​ឲ្យ​អ្នក​ជំងឺ អាចទៅរកគ្រូពេទ្យ បានទាន់ពេល ឬគេអាចទៅអញ្ជើញគ្រូពេទ្យ ឲ្យមកព្យាបាលដល់ផ្ទះ យ៉ាងឆាប់រហ័ស​ដែរ។

លុយទ្រនាប់ដៃ ដើម្បីបន្តជីវិត...

តាមពិតទៅ ប្រព័ន្ធរទេះឫស្សី នេះមិនមានការអនុញ្ញាតឲ្យរត់ នៅលើផ្លូវដែករបស់ជាតិទេ [...]

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

បើតាមយោបល់របស់លោក តើលោក ហ៊ុន សែន បានប្ដូរហើយ មែនឬទេ? «បាទ! ត្រឹមត្រូវហើយ ខ្ញុំ​គិត​ថាអញ្ចឹង។»

ខាងលើនេះ ជាចម្លើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការសាកសួរ របស់សារព័ត៌មានបារាំង ដ៏ធំមួយឈ្មោះ Liberation បន្ទាប់ពីលោក បានធ្វើដំណើរ មកដល់ប្រទេសបារាំង កាល​ពីប៉ុន្មានថ្ងៃមុន។ នៅក្នុងឃ្លាបន្ទាប់ នៃចម្លើយនោះ លោក រង្ស៊ី បានបន្តអះអាងថា៖ «នៅក្នុងចិត្តគំនិត​របស់គាត់ លោក ហ៊ុន សែន ចង់បាន​ការផ្លាស់ប្ដូរមួយ។ វ័យដ៏ជ្រេ និងសម្បជញ្ញៈ បានរំលឹកប្រាប់ថា ការក្ដាប់​អំណាចរបស់គាត់ ឈានមកដល់ ដំណាក់កាលចុងក្រោយហើយ។»

ឆ្លើយនឹងសំនួរមួយ ដែលសួរថា តើលោកបានស្ដាយក្រោយឬទេ នឹងរូបថតថតដោយខ្លួនឯង រវាងលោក និង​លោក ហ៊ុន សែន នៅក្នុងអាហារពេលល្ងាចរួមគ្នាមួយ ដែលធ្វើឲ្យអ្នកគាំទ្រលោក បានអាក់អន់ស្រពន់ចិត្ត​នោះ? លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អត់​ស្ដាយក្រោយ [...]

សម្ភាស៖ ធ្វើ​យ៉ាង​ណា ដើម្បី​ដណ្ដើម​​អំណាច​ពី​ចៅ​សង្កាត់​ធំ?

សម្ភាស៖ ធ្វើ​យ៉ាង​ណា ដើម្បី​ដណ្ដើម​​អំណាច​ពី​ចៅ​សង្កាត់​ធំ?

ក្នុងការងារណាក៏ដោយ ចៅសង្កាត់មួយចំនួន ដែលមកពីគណបក្សកាន់អំណាច តែងតែអោបក្រសោប ឬ​ក្តោបការងារទាំងអស់ មកលើខ្លួនតែម្នាក់ ពិសេសបើចៅសង្កាត់រងទីមួយ ឬទីពីរ មកពីគណបក្សផ្សេង ឬមក​ពីបក្សប្រឆាំងវិញនោះ រិតតែមិនទម្លាក់ការងារ ឲ្យធ្វើតែម្តង។ ដូច្នេះ តោងចៅសង្កាត់រងទី១ និងចៅសង្កាត់​រងទីពីរទាំងនោះ គិតខ្លួនឯងរួចជាស្រេចថា តើខ្លួនចេះអ្វីខ្លះ? តើខ្លួនដឹងអ្វី ពីច្បាប់ខ្លះ? តើខ្លួន ជាចៅសង្កាត់​«រង»នោះ ត្រូវមាននាទីធ្វើអ្វី? តើខ្លួនចេះឬទេ? ហើយបំរើពលរដ្ឋ យ៉ាងដូចម្តេច? នេះជាការលើកឡើង របស់​លោក គ្រុយ ខេមរិទ្ធ ចៅសង្កាត់រងទីពីរ នៃសង្កាត់ទួលសង្កែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងកិច្ច​សម្ភាស​ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ

ថ្លែងក្នុងកិច្ចសម្ភាស បន្ទាប់ពីបានឡើង មកទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីទទួលការងារថ្មី ក្នុងនាម​ជាចៅសង្កាត់រងនោះ លោក ខេមរិទ្ធ បានពន្យល់ថា មានមួយចំនួនធំ [...]

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...