ជួយឆ្កែរបស់ខ្លួន ពីការរួមរឹតរបស់ពស់ថ្លាន់ ដោយវិធីណា?
នៅភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងតំបន់ កាណាតាកា (Karnataka) សត្វឆ្កែមួយក្បាល បានរួចខ្លួនដោយសំណាងខ្ពស់ ពីការរួមរឹតយកធ្វើជាចំណី របស់សត្វពស់ថ្លាន់ដ៏ធំ ដោយសារភាពក្លាហានរបស់ម្ចាស់វា ក្នុងការចេញមកជួយបង្អើលពស់ ឲ្យដកខ្លួនថយ។
នៅក្នុងវីដេអូខាងក្រោម បើមើលមួយភ្លែតគេនឹងយល់ថា សត្វពស់កំពុងប្រើប្រាស់កម្លាំងរបស់វា រួមរឹតសត្វឆ្កែ ដល់ថ្នាក់រើខ្លួនលែងរួចទៅហើយ។ ប្រសិនបើការរួមរឹតនេះ នៅបន្តធ្វើនោះ សត្វឆ្កែអាចនឹងស្ទះដង្ហើម ឬបាក់ឆ្អឹងដងខ្លួនស្លាប់ក្នុងពេលមិនយូរប៉ុន្មានឡើយ។ ជាទម្លាប់បន្ទាប់មក សត្វពស់នឹងលេបសត្វឆ្កែនេះ ចូលទៅក្នុងពោះ គ្រាន់ជាអាហារបានមួយពេល។
ប៉ុន្តែម្ចាស់ឆ្កែ បានកាច់បានមែកឈើមួយ រួចយកមកវាយជាច្រើនដង ទៅលើសត្វពស់ មុននឹងសត្វដ៏គួរឲ្យព្រឹព្រួចនេះ សម្រេចចិត្តពន្លាខ្លួន [...]