កម្មវិធីប្រគល់ពានរង្វាន់ «Martin Ennals» នៅហ្សឺណែវ (ផ្សាយផ្ទាល់)
សកម្មជនការពារសិទ្ធិមនុស្ស ចំនួន៧នាក់ (ឬបីក្រុម) ត្រូវបានជ្រើសរើស តាំងពីខែមីនាកន្លងមក ឲ្យជាប់ជាបេក្ខជនចុងក្រោយបង្អស់ ដើម្បីឈ្នះពានរង្វាន់ «Martin Ennals» ក្នុងយប់នេះ នាទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ សកម្មជនទាំងនោះ រួមមាន៖
- សកម្មជនសិទ្ធិមនុស្សខ្មែរ ៥រូប លោក នី ចរិយា (អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) - អ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និងលោក ណៃ វ៉ង់ដា (អ្នកទាំងបួនរូប ជាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក) មកពីប្រទេសកម្ពុជា
- អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ
- លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។
» អ្វីទៅ ជាពានរង្វាន់ «Martin Ennals»?
ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិធំៗ [...]