ប្រទះឃើញសត្វសមុទ្រដ៏ចម្លែក មកស្លាប់នៅសមុទ្ររ៉ូស្ស៊ីខាងជើង
ក្រុមអ្នកវិទ្យាសាស្ត្ររ៉ូស្ស៊ី កំពុងខ្វាយខ្វល់សម្បើមណាស់។ សត្វសមុទ្រ ដ៏ចម្លែកមួយក្បាល ត្រូវបានរកឃើញ នៅលើកោះ សាខាលីន (Sakhaline) ដែលស្ថិតក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្សី។
អ្នកជំនាញមួយរូប លោក នីកូឡៃ គីម (Nikolay Kim) បានថ្លែងប្រាប់ សារព័ត៌មានតំបន់ «Siberian Times» ថា៖ «ជាប្រភេទសត្វមួយ ដែលកម្រជាទីបំផុត។ វាប្រាកដជា សត្វមួយ ដែលស្ថិតក្នុងពូជអម្បូរ ត្រីដូហ្វាំង ដែលមិនដែលរស់នៅ ក្នុងដែនទឹករបស់ប្រទេសរ៉ូស្ស៊ីទេ។ វាទំនងជាត្រូវបានចរន្ដទឹក នាំមកទើរនៅទីនេះ។»
រឿងដែលអ្នកវិទ្យាសាស្ត្រ កាន់តែគិតមិនយល់នោះ គឺសត្វនេះមានកន្ទុយវា ប្រមូលផ្ដុំដោយរោម និងស្លាបជាច្រើន។ លោក នីកូឡៃ គីម បានថ្លែងឡើងថា៖ «ត្រីដូហ្វាំង មិនដែលមានរោម និងស្លាបអញ្ចឹងទេ»។
ជាអ្វីទៅ អញ្ចឹង?
នៅលើបណ្ដាញសង្គមឯណោះវិញ ក្រុមអ្នកប្រើប្រាស់បានធ្វើការអត្ថាធិប្បាយ ទៅលើរូបថត [...]