«ពេលនេះទើបអូនដឹងថា បងយកអូនជាស្រ្តីលេងសើច»
សូមបញ្ជាក់ដែរថា សំបុត្រមួយសន្លឹក ដែលមានពីរផ្នែក និងសំបុត្រមួយទៀត (មិនមានរូបថត) ត្រូវបានអាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ អះអាងថា បានរកឃើញពីក្នុងកាបូបយួរដៃ របស់អ្នកស្រី ចេវ សុវឌ្ឍនា បន្ទាប់ពីអ្នកស្រីត្រូវបានរកឃើញស្លាប់ ជាមួយខ្សែចងក នៅក្នុងគេហដ្ឋាន កាលពីចុងខែមករាកន្លងមក។
សំបុត្រទាំងនេះ ជាជំហាន ដែលធ្វើឲ្យអាជ្ញាធរនៅទីនោះ ធ្វើការសន្និដ្ឋានក្នុងពេលភ្លាមៗ ថាមរណភាពរបស់អ្នកស្រី ជាការធ្វើអត្តឃាត។ ប៉ុន្តែចំណុចសង្ស័យផ្សេងទៀត ដូចយ៉ាងស្នាមម្រាមដៃ នៅត្រង់ករបស់ជនរងគ្រោះ បានបង្កការសង្ស័យថា ករណីនេះ មិនមែនជាការធ្វើអត្តឃាតនោះទេ។
យ៉ាងណា គេមិនអាចដឹង ថាតើសំបុត្រនេះ ជាសំបុត្រពិត ឬយ៉ាងណាទេ ដោយគ្រាន់តែមានសរសេរ ដូចក្នុងសេចក្ដីខាងក្រោម៖
ជីវិតស្រីម្នាក់នេះ ជ្រើសរើសយកបង មិនប្រាថ្នាអ្វី ក្រៅពីក្តីស្រលាញ់ម្យ៉ាងគត់។ លះបង់គ្រប់យ៉ាងព្រោះតែថា ស្រលាញ់អូនជាប្រពន្ធទី២ ប៉ុណ្ណោះ។ [...]