ឥណ្ឌា៖ និស្សិតបីរូប រួមគ្នាបង្កើតអាវទ្រសុដន្ដ «ប្រឆាំង»ការរំលោភ
ដើម្បីប្រយុទ្ធប្រឆាំងនឹង ការចាប់រំលោភ ដែលតែងកើតមានជារឿយៗ ក្នុងប្រទេសឥណ្ឌានោះ និស្សិតបីនាក់ បានបង្កើតនូវអាវទ្រនាប់ប្រឆាំងការរំលោភមួយឡើង ដោយមានដាក់បញ្ចូលនៅក្នុងនោះ ជាចរន្តអគ្គិសនី អោយឆក់ជនណាក៏ដោយ ដែលហ៊ានលូកមកប៉ះស្ទាបសុដន្ដរបស់ពួកនាង។ អាវក្នុងរបស់ស្រីនេះ នឹងអាចដាក់មកលក់ ក្នុងចុងខែមេសានេះ។
អាវទ្រនាប់ នឹងគ្រឿងបំពាក់ខ្លះៗ ដែលជម្រុញអោយមានចរន្ដឡើងដល់ ៣៨០០គីឡូវ៉ុល។
អាវក្នុងរបស់ស្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភ នៅប្រទេសឥណ្ឌា៖ ជាគំនិតរបស់និស្សិតបីរូប (ស្រីពីរ ប្រុសម្នាក់) ដែលកំពុងរៀននៅក្នុងសាលាវិស្វកម្មមួយ នៅឆេនណៃ (Chennai) ប៉ែកខាងត្បូងនៃប្រទេស។ អាវនេះមានទម្រង់មិនខុសពីអាវទ្រសុដន្ដធម្មតា នោះទេ តែបានដាក់បន្ថែមនូវចរន្ដអគ្គិសនី សម្រាប់«ឆក់»ជនណា [...]