ហ៊ុន សែន ថាកូនប្រុសលោកម្នាក់ ជាអ្នកតាចាប់ជាតិ
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកតាចាប់កំណើត។ នេះ បើតាមការថ្លែងរបស់ឪពុកលោក នៅក្នុងថ្ងៃនេះ នៅមុខមនុស្សម្នារាប់សិបនាក់ នៃពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងសាលាបឋមសិក្សា កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្ត្រី បានពន្យល់ឡើងថា នៅពេលថ្ងៃចាប់កំណើត មានដុំភ្លើងយ៉ាងធំ ហោះចេញពីដើមជ្រៃ កាត់ដំបូលផ្ទះលោក ដែលបានសេចក្ដីថា កូនប្រុសរបស់លោក ជាអ្នកតាចាប់កំណើត។
លោក ហ៊ុន សែន បានមានប្រសាសន៍ រំលឹកពីពេលនោះមកវិញថា៖ «តើការយល់សប្តិ បានសារុងសូត្រនេះ មានន័យថា ខ្ញុំជិតបានប្រពន្ធហើយ។ ប៉ុន្មានថ្ងៃក្រោយមក គេក៏ហៅខ្ញុំទៅរៀបការភ្លាម។ សំណួរចោទសួរថា នៅថ្ងៃដែលគេចាប់កំណើត មានដុំភ្លើងធំណាស់ ដែលចេញពីដើមជ្រៃ [...]