«អង្គរវត្ត» ជាប់លេខ៩ នៃទិសដៅទេសចរណ៍ក្នុងលោក ឆ្នាំ២០១៤
ទេសចរណ៍ - ទិសដៅដើរកំសាន្តបានផ្លាស់ប្ដូរយ៉ាងច្រើន នៅក្នុងរយៈពេលចុងក្រោយនេះ។ ប្រាសាទបូរាណធំៗ នៅក្នុងប្រទេសជាច្រើន ដូចយ៉ាងប្រាសាទពីរ៉ាមីដ នៅប្រទេសអេហ្សីព ជាដើម លែងជាទិសដៅទេសចរណ៍របស់ពិភលោកទៀតហើយ។ ផ្ទុយទៅវិញរដ្ឋធានីធំៗដូចយ៉ាង ប៉ារីស (បារាំង) ឡុងដ៍ (អង់គ្លេស) រ៉ូម (អ៊ីតាលី) ឬប៉េកាំង (ចិន) ជាដើម នៅតែរក្សាចំណាត់ថ្នាក់របស់ខ្លួន ថាជាទីកន្លែងដែលបណ្ដាជន ដែលចង់ទៅទស្សនាច្រើនជាងគេដដែល។
សម្រាប់ប្រទេសកម្ពុជា គេមិនបាននិយាយដល់រាជធានីភ្នំពេញ ដែលក្រុមមេដឹកនាំរបស់ប្រទេសនេះ តែងហៅរាជធានីខ្លួនឯងថា ជា«ទីក្រុងគុជ»នោះទេ។ ផ្ទុយទៅវិញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ទៅម៉ិញ អង្គភាពស្រាវជ្រាវសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលជាក្រុមជំនាញវាយតម្លៃ ទៅលើទីក្រុងលើពិភពលោក បានចាត់រាជធានីភ្នំពេញ [...]