Posts in ‘តារា ជនល្បីៗ’ Category

ទស្សនៈ​អ្នក​លេង​ហ្វេសប៊ុក៖ ឈាង វុន មាន​កិត្តិយស ចុះ​អ្នក​ដទៃ?

ទស្សនៈ​អ្នក​លេង​ហ្វេសប៊ុក៖ ឈាង វុន មាន​កិត្តិយស ចុះ​អ្នក​ដទៃ?

លិខិតមួយ របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ដាក់ទៅកាន់ ចាងហ្វាង និងអគ្គនាយកកាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានសរសេរថា អត្ថបទនៃកាសែតភ្នំពេញប៉ុស្តិ៍នេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក និងរដ្ឋសភា​យ៉ាង​ធ្ងន់ធ្ងរ ដោយបានបញ្ជាក់ត្រង់ពាក្យ «បងធំបងតូចនៅក្នុងរដ្ឋសភា» ថាជាពាក្យ ដែលលោកផ្ទាល់ មិនអាច​ទទួល​យកបាន។ លិខិតចុះថ្ងៃទី០៩ ខែកក្កដា របស់លោក ឈាង វុន បានលើកឡើងថា៖ «ខ្ញុំមានកិត្តិយស សូម​ជម្រាបលោកចាងហ្វាងថា អត្ថបទរបស់លោកតុង សុប្រាជ្ញ បាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និង​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត។»

ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាសង្គម មួយភាគវិញ បានបន្ត«រឿងភាគ»របស់ពួកគេ ក្នុងការ​ប្រត្តិកម្ម​តប ទៅលោក ឈាង វុន វិញថា មនុស្សទាំងអស់ មានកិតិ្តយសដូចគ្នា សិទ្ធិស្មើគ្នា និងបានការពារដោយ​ច្បាប់ តែមួយដូចគ្នា។ ម្ចាស់គណនេយ្យម្នាក់ លោក ប៊ី ថាណាត (Bee Thanath) [...]

បែក​ធ្លាយ​រូប​ថត​រង​គ្រោះ​របស់ សាសា?

បែក​ធ្លាយ​រូប​ថត​រង​គ្រោះ​របស់ សាសា?

តើរូបថតនេះ (រូបថតពេញ នៅខាងក្រោម) ពិតជារូបថត របស់កញ្ញា សាសា ហៅ ឯក សុជាតា មែនឬ? គណនី​ហ្វេសប៊ុកមួយ របស់យុវជន អូន វណ្ណសាក់ (Oun Vansak) ដែលគេធ្លាប់ស្គាល់ថា ជាយុវជនសកម្មក្នុង​ការងារ​សង្គមនោះ បានយករូប​នេះ​មក​ផ្សាយ នៅលើជញ្ជាំងគណនេយ្យរបស់ខ្លួន ដោយបានសរសេរអមថា៖ «អាណិត កញ្ញា សាសា ណាស់ សង្ឃឹមយុត្តិធម៌ មានសំរាប់បងស្រី»។

រូបនេះ ត្រូវបានបង្ហោះពី៣ម៉ោងមុន និងបន្ទាប់មក មានការចែករំលែកភ្លាមៗ ដល់ទៅជាង១០០នាក់។ អ្នក​ប្រើ​ប្រាស់ បណ្ដាញសង្គមភាគច្រើន បានជឿជាក់ថា នេះពិតជារូបថតមែនទែន នៃការរងគ្រោះ របស់កញ្ញា សាសា ពីក្នុងហេតុការណ៍វាយតប់ បង្កឡើងដោយជនម្នាក់ ដែលគិតថាខ្លួនមានអំណាច នៅក្នុង​ក្លឹប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមននោះ កាលពីយប់ថ្ងៃទី២ ខែកក្កដា កន្លងមក។ ប៉ុន្តែអ្នកប្រើប្រាស់ម្នាក់ បានសរសេរថា មិនមែនជារូបមែនទែន ឬជារូបរបស់កញ្ញា សាសា នោះទេ។

យ៉ាងណាក៏ដោយ [...]

សាសា ថា​ជន​ដែល​វាយ​នាង បាន​ទូរស័ព្ទ​មក​សុំ​ទោស

សាសា ថា​ជន​ដែល​វាយ​នាង បាន​ទូរស័ព្ទ​មក​សុំ​ទោស

តើនៅព្រះរាជាណាចក្រកម្ពុជា គេពិតជាអាចវាយតប់នរណាម្នាក់ បានស្រេចនឹងចិត្តឬ ប្រសិនជា​ម្នាក់នោះ មិន​មានឈ្មោះបោះសម្លេង? ដើម្បីដឹងពីចម្លើយនេះ កញ្ញា សាសា ដែលមានឈ្មោះ ឯក សុជាតា និងជាជនរង​គ្រោះ ក្នុងអំពើវាយតប់ដ៏ហិង្សាឃោឃៅ ពីសំណាក់ជនម្នាក់ កាលពីយប់ថ្ងៃទី២ ខែកក្កដានោះ បានបង្ហើប​ថា ជនដ៏ព្រៃផ្សៃនោះ បានទូរស័ព្ទមកនាង ដើម្បីធ្វើការសុំទោស ដោយអះអាងថា ខ្លួនមិនបានស្គាល់​កញ្ញា ជា​នរណា។

នៅលើគណនេយ្យហ្វេសប៊ុក របស់កញ្ញា សាសា អតីតតារាទូរទស្សន៍ ស៊ីធីអិន រូបនេះ បានសរសេរតប ទៅនឹង​ការសួរសុខទុក្ខ របស់ញាតិមិត្ត  ដែលទំនងជា«ជីដូន»ម្នាក់ របស់កញ្ញាថា៖ «ពេលគាត់តេមកចៅ កាលពី​ម្សិល​មិញ គាត់ថា គាត់សុំទោស គាត់ស្រវឹងខ្លាំង ហេីយគាត់អត់ស្គាល់ចៅ ថាជានរណា?»

អតីតតារាទូរទស្សន៍ មិនបានបញ្ជាក់ថា «គាត់»នោះ ជានរណាទេ។ ប៉ុន្តែបើតាមដីការឲ្យនាំខ្លួន របស់សាលា​ដំបូងរាជធានីភ្នំពេញ និងតាមរយៈវីដេអូចំនួនពីរ [...]

ចន ច័ន្ទលក្ខិណា ត្រៀម​ខ្លួន​ធ្វើ​ប្រធាន​អង្គការ ជួយ​កុមារ​កំព្រា

ចន ច័ន្ទលក្ខិណា ត្រៀម​ខ្លួន​ធ្វើ​ប្រធាន​អង្គការ ជួយ​កុមារ​កំព្រា

ម្ចាស់ស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងល្បីនោះ នរណាៗក៏គេបានស្គាល់ដែរថា ជាលោក ហេង ណារ័ត្ន បុរសពោះម៉ាយមួយរូប ដែលសម្បូរទៅភោគទ្រព្យ យ៉ាងហូរហៀ។ ចង់មិនចង់ នរណាៗ​ក៏គេ​អាចមើលដឹងថា ម្ចាស់ចិត្តថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រាកដជាមានភាពល្អូកល្អឺន នឹងគ្នាណាស់ ព្រោះ​បើគេឃើញតារាសម្ដែង បង្ហាញរូបថតជាញឹកញយ នៅតាមបណ្ដាញសង្គម រវាងនាងនិងលោក ណារ័ត្ន នោះ ចំណែកបុរសពោះម៉ាយបណ្ដូលចិត្តវិញ ក៏បានប្រកាសប្រាប់គេឯងដែរថា លោកកំពុងរៀបចំ បង្កើតអង្គការ​មួយ ឲ្យតារាល្បីជាអ្នកគ្រប់គ្រង។

ថ្លែងក្នុងបទសម្ភាស៍ ជាមួយ«វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)» កាលពីចុងសប្ដាហ៍នេះ លោក ហេង ណារ័ត្ន ហៅ ហេង ឡុង បានបញ្ជាក់ថា អង្គការមួយនេះ ជាជំហ៊ានថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ហើយជំហ៊ានថ្មី​នេះ លោកកំពុងធ្វើឯកសាររត់ការមួយចំនួន ដើម្បីបង្កើតអង្គការមួយ ដែលមានឈ្មោះថា «Our Community ឬសហគមន៍យើង» សម្រាប់នាងជាអ្នកគ្រប់គ្រង។ [...]

កែវ ស្រីនាង៖ «ខ្ញុំ​ថត​ស្រាត ទាល់​តែ​តម្លៃ​១លាន​ដុល្លា»

កែវ ស្រីនាង៖ «ខ្ញុំ​ថត​ស្រាត ទាល់​តែ​តម្លៃ​១លាន​ដុល្លា»

តើតារាស្រីខ្មែរណាខ្លះ ដែលហ៊ានអះអាងជាចំហរ ថាខ្លួនអាចដោះសម្លៀកបំពាក់ ចេញពីខ្លួនអស់ ពោលគឺ​ស្រាតននលគោក ១០០% សម្ដែងនៅពីមុនកាម៉េរ៉ា? មកដល់ពេលនេះ គេដូចជារក​មិនទាន់បាន​នៅឡើយ បើទោះជាតារាមួយចំនួន ខិតខំបញ្ចេញភាពស៊ិចស៊ី បង្ហាញលើបង្ខិតក្រោម ឲ្យចេញប្រដាប់ប្រដា ខ្លះៗក៏​ដោយ។ ប៉ុន្តែតារាស្រីមួយរូប នាង កែវ ស្រីនាង ដែលល្បីទាំងឈ្មោះ ថែមទាំងរស់លើគំនរ ទ្រព្យសម្បត្តិ​ហូរ​ហៀរនោះ បានចេញមកប្រកាសថា នាងអាចថត«ស្រាត១០០%»បាន ដោយមិនខ្លាចអ្វីទាំងអស់។

ចុះមានអ្វី ជាល័ក្ខខ័ណ្ឌឬទេ? ពិតជាមាន! ក្នុងកិច្ចសម្ភាស ជាមួយនឹងសារព័ត៌មាន ក្នុងស្រុកមួយ នាង កែវ ស្រីនាង បានបង្ហើបល័ក្ខខណ្ឌថា ឲ្យតែ«បុកលុយដល់» ដោយនាងបានទារតម្លៃខ្លួន ដើម្បីជាថ្នូរទៅនឹង​ការ​ថតស្រាត មានកម្រិតដល់ទៅ ១លានដុល្លា។ តារាសាច់ចាំកូនមួយ ជាមួយស្វាមីជាតិអង់គ្លេស រូបនេះ បាន​ថ្លែងប្រាប់សារព័ត៌មាននោះ ទៀតថា៖ «ដូចខ្ញុំប្រាប់អ៊ីចឹង សំខាន់​សិល្បៈ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...