ខ្មែរបានកាត់ខ្សែស្រឡាយចិន មានមោទនភាពណាស់ឬ?
ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរកាន់តែច្រើនឡើងៗ មិនថានៅទីក្រុង ឬជនបទនោះទេ បានកាត់ខ្សែស្រឡាយចិន។ ក្នុងចំណោមជនជាតិខ្មែរដែលកាត់ចិនទាំងនោះ មានអ្នកខ្លះបានបង្ហាញអាការៈឲ្យគេដឹងថា ខ្លួនហាក់ដូចជាមានមោទនភាព និងខែងរែងខ្លាំងណាស់ ឬអាចនិយាយបានថាឬកអឿរ នៅពេលដែលខ្លួនមានឈាមជ័រជាខ្មែរ តែបានប្រែក្លាយជាកូនចៅចិនដែរនោះ។ តើមានហេតុផលអ្វីខ្លះបានជាជម្រុញឲ្យកូនខ្មែរកាត់ចិនមួយចំនួន ប្រកាន់ឥរិយាបទបែបនេះ?
យុវជនខ្មែរកាន់នាគចិន នៅមុខព្រះបរមរាជវាំង។ (រូបថត REUTERS/Samrang Pring)
ទស្សនៈ - កាលពីប៉ុន្មានឆ្នាំមុន គេអាចសម្គាល់កូនខ្មែរដែលមានជាប់ខ្សែស្រឡាយចិនបានយ៉ាងងាយ ពោលគឺគេចំណាំត្រង់សម្បុរកាយជ្រះ ឬសរជាងកូនខ្មែរសុទ្ធ។ [...]