Posts in ‘សិល្បៈភាពយន្ដ’ Category

អេនជឺលីណា ជូលី នឹង​មក​ថត​កុន​នៅ​កម្ពុជា ផលិត​ដោយ​កូន​ខ្លួន

អេនជឺលីណា ជូលី នឹង​មក​ថត​កុន​នៅ​កម្ពុជា ផលិត​ដោយ​កូន​ខ្លួន

ភាពយន្ដទីបី របស់តារាសម្ដែង ដ៏ល្បីឈ្មោះ របស់ហូលីវូដ នាង អេនជឺលីណា ជូលី នឹងថតឡើងវិញ ពីការ​សម្លឹង​មើលឃើញ របស់កុមារ ទៅក្នុងឈុតឆាក ដ៏សាហាវឬស្សា នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ នេះ​បើ​តាមការប្រកាស ឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ របស់គេហទំព័រ «Netflix» ដែលធ្វើអាជីវកម្មភាពយន្ដ នៅ​តាម​បណ្ដាញអ៊ិនធើណែត។

នាង ជូលី នឹងតម្លើងភាពយន្ដនេះឡើង ដោយដកស្រង់គំនិត តាមសៀវភៅមួយ ដែលមានចំណងជើងថា «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» និងជាស្នាដៃនិពន្ធ ដោយអ្នកស្រី លឿង អ៊ឹង ក្នុងការ​រៀបរាប់​ឡើង​វិញ ពីជីវិតដ៏ខ្លោចផ្សារ នៅក្នុងរបបវាលពិឃាត ៣ឆ្នាំ៨ខែ២០ថ្ងៃ រវាងពីឆ្នាំ១៩៧៥ មកឆ្នាំ១៩៧៩។ គេហទំព័រ «Netflix» បានស្រង់សំដីរបស់នាង ជូលី មកបញ្ជាក់ថា៖ «សៀវភៅរបស់អ្នកស្រី លឿង បាន​ធ្វើ​ឲ្យអារម្មណ៍ខ្ញុំ ស្រយ៉ុតស្រយ៉ង់ណាស់។ វាជួយឲ្យខ្ញុំយល់ កាន់តែខ្លាំងឡើង ថាតើកុមារមានេះជីវិតបែបណា នៅក្នុងពេលមានសង្គ្រាម [...]

នៅ​ពេល​ដែល Jack Sparrow ចុះ​សួរ​សុខ​ទុក្ខ​កុមារ​ឈឺ​នៅ​ពេទ្យ

តារាភាពយន្ដអាមេរិក លោក ចន្នី ដេប បានត្រឡប់មកបន្តថតបញ្ចប់ នូវភាពយន្ដចុងក្រោយ នៃកម្រងរឿង «Pirates of Caraïbes»។ ឆ្លៀតឱកាស នៅក្នុងរយៈពេល នៃការថតភាពយន្ដនេះ តារាភាពយន្ដបាន​ធ្វើ​ដំណើរ មកសួរសុខទុក្ខកុមារៗ ដែលកំពុងសម្រាកព្យបាលជំងឺ នៅមន្ទីរពេទ្យ «Lady Cilento» នៃក្រុង «Brisbane» ប្រទេសអូស្ត្រាលី។ ធ្វើដំណើរមក ដោយសារឧទ្ធម្ភាគចក្រ លោក ចន្នី ដេប ដែលស្ថិតក្នុង​សម្លៀក​បំពាក់ ជាតួអង្គ «ហ្សាក ស្ប៉ារូវ» និងដែលអមដំណើរ ដោយតួអង្គ ស្គ្រំម (សម្ដែងដោយ «Stephen Graham») បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ក្រុមកុមារមានជំងឺ និងឪពុកម្ដាយ​របស់​ពួក​គេ។

អ្នកម្ដាយរបស់កុមារឈឺមួយរូប បានថ្លែងប្រាប់បណ្ដាញវិទ្យុ និងទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី ថា៖ «វាពិត​ជា​វិសេសវិសាលណាស់។ ទាំងអស់គ្នា បានព្យាយាមឲ្យលោក (ចន្នី ដេប) ដើរទៅមុខ ប៉ុន្តែតារាភាពយន្ដរូប​នេះ នៅតែជាប់ស្អិត ជាមួយក្មេងៗ ដែលលោក បានគិតថា [...]

ការប្រើ Effet ក្នុងភាពយន្ដ Kung Fury

ភាពយន្ដ «Kung Fury» មានការតម្លើង និងការកាត់តបញ្ចូល នូវ «Effet» ឬហៅថា «VFX» រហូតដល់ទៅ​ចំនួន​ជិត៤០០។ ហើយការបង្កើត នូវរូបភាពរំជួលចិត្ត ដ៏ពិសេសត្រជាក់ភ្នែកទាំងនេះ ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ មានឈ្មោះថា «Fido» ដែលមានទីតាំងនៅក្នុងរាជធានី ស្តុកខុម ប្រទេសសស៊ុយអែដ។

ទស្សនាវដ្ដីសូមលើកយក មកបង្ហាញជូន (ដូចក្នុងវីដេអូខាងលើ) នូវរបៀបតម្លើង និងកាត់បញ្ចូលឈុត​ឆាក​ពិសេសៗ ចំនួន៨ ដោយមានទាំងរូបភាព 3D ផង នៅក្នុងភាពយន្ដ «Kung Fury» ដែលត្រូវបាន យក​​មក​ដាក់​ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប ហើយមានមនុស្សចុចចូលទៅទស្សនា ប្រមាណ​​ជាង១៧លាន​ដងហើយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីឈុតឆាកកាត់ត និងបន្ទាប់មក លោកអ្នកនឹងទស្សនា នូវភាពយន្ដ «Kung Fury» ទាំងស្រុង ដូចតទៅ៖


តារា​ភាពយន្ដ​«កូន​ជ្រូក»​ម្នាក់ ថា​កុំ​ឲ្យ​ក្លាយ​ជា​អ្នក​សម្ដែង​ដូច​នាង!

តារា​ភាពយន្ដ​«កូន​ជ្រូក»​ម្នាក់ ថា​កុំ​ឲ្យ​ក្លាយ​ជា​អ្នក​សម្ដែង​ដូច​នាង!

មិនមែនជារឿង«ស្រួល»ទេ ដែលមានអាជីព ជាតារាភាពយន្ដ«កូនជ្រូក» ជារៀងរាល់ថ្ងៃ។ នាង ប្រ៊ី អ័លសុន តារាភាពយន្ដ «X» ដ៏ល្បីឈ្មោះ នៅក្នុងវិស័យនេះ បានបរិហារពីការវិនិច្ឆ័យ និងការរើសអើង ដែលបានកើត​ឡើងចំពោះរូបនាង ព្រោះមូលហេតុ មកពីរូបនាងធ្លាប់ជាតារាសម្ដែង នៅក្នុងកុន«កូនជ្រូក» រាប់តាំងពី​ឆ្នាំ​២០០៦ (ដែលនាងបានចាប់ផ្ដើម) មុននឹងត្រូវបានបញ្ចប់ នៅឆ្នាំ២០១១។

«ខ្ញុំមិនស្អប់ កុនកូនជ្រូកទេ»

នាពេលបច្ចុប្បន្ន នាង ប្រ៊ី អ័លសុន ចង់សាកល្បងចាប់យកការសម្ដែងថ្មីមួយ នៅក្នុងវិស័យភាពយន្ដធម្មតា។ នាងបានសរសេរ នៅលើទំព័រទ្វីសធើររបស់នាងថា៖ «ខ្ញុំមិនស្អប់ កុនកូនជ្រូកទេ។ ខ្ញុំក៏មិនបានស្គាល់ នូវបទ​ពិសោធន៍ដ៏អាក្រក់នោះដែរ។ ប៉ុន្តែសូមអ្នកជឿខ្ញុំទៅ នៅពេលដែលខ្ញុំនិយាយប្រាប់អ្នក កុំឲ្យក្លាយខ្លួនជា តារា​សម្ដែងកុនកូនជ្រូក។»

សង្គមនេះ...

នាងបានបន្តសរសេរទៀតថា៖ [...]

​អង្គរ ​ពេល​ព្រហាម​ពី​លើ​អាកាស ថត​​ចុង​​ក្រោយ​គេបង្អស់ (vdo)

ភាពយន្ដឯកសារនេះ ត្រូវបានថត នៅពេលដែលសមិទ្ធិករបារាំង លោក ហ្គីយោម ឡឺប៊ែរ (Guillaume Le Berre) បាន​ទៅ​ស្នាក់​នៅ ក្នុងប្រទេសកម្ពុជា។ លោក ឡឺប៊ែរ ត្រូវបានអនុញ្ញាត ឲ្យប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ពីលើអាកាស ហោះថត​តំបន់​អង្គរ អតីតរាជធានីបូរាណ នៃចក្រភពខ្មែរ រវាងពីសតវ​ត្សន៍ទី៩ មកសតវត្សន៍ទី១៤។ នេះជាសំណៅឯកសារ ថ្មីមួយទៀត នៃស្នាដៃដ៏ប្រណិត ដែលបានបង្ហាញ ទៅកាន់ពិភពលោក ពីប្រាង្គប្រាសាទ និងព្រៃឈើ ដែលជាទឹកដីដ៏អស្ចារ្យ ក្នុង​ចំណោម​ទឹកដី​បូរាណវត្ថុ ដ៏អស្ចារ្យផ្សេងទៀត នៅក្នុងពិភពលោក។

ជាអ្នកចូលចិត្ត ធ្វើដំណើរទេសចរណ៍ និងថតរូបមួយរូប លោក ហ្គីយោម ឡឺប៊ែរ ចង់ចែករំលែកខ្លាំងបំផុត នូវក្ដីរំភើប​ទាំង​ឡាយ ដែលកើតឡើង ពីរូបភាពរបស់លោក។ ដំបូងឡើយ លោកបានចេញ ទៅលំហែកាយរបស់លោក នៅប្រទេស​វៀតណាម ឯណោះទេ។ ប៉ុន្តែគម្រោងមួយ បានលេចធ្លោឡើង នៅក្នុងចិត្តរបស់លោក៖ នោះគឺ «ចូលទៅប្រទេសកម្ពុជា ដើម្បីថតពីលើអាកាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...