អាមេរិក៖ ជម្លោះក្នុងគ្រួសារ ប្រែក្លាយជាសោកនាដកម្មស្លាប់៦នាក់
ដោយសារជម្លោះនៅក្នុងគ្រួសារតូចមួយ បានធ្វើឲ្យបុរសម្នាក់ក្លាយជាឃាតករ ដោយបានសម្លាប់មនុស្សយ៉ាងហោច៦នាក់ ក្នុងនោះមាន ៤នាក់ជាកុមារ។ បន្ទាប់ពីបានធ្វើសកម្មភាពនេះរួច បុរសនេះបានប្រឈមមុខ ទល់នឹងកម្លាំងនគរបាល ដែលបានចូលទៅធ្វើអន្តរាគមន៍ភ្លាមៗនោះ។
កងកម្លាំងនគរបាល់ឡោមព័ទ្ធបុរសខ្មាន់កាំភ្លើង។ (រូបថតផ្ដិតពីវីដេអូ)
បាញ់បោះ - ហេតុការណ៍បានកើតឡើង នៅភូមិ ស្ព្រីង (Spring) មិនឆ្ងាយប៉ុន្មានពីទីក្រុង ហ៊ូស្តុន (Houston) ក្នុងរដ្ឋតិចសាស (Texas) សហរដ្ឋអាមេរិក។ ស្ត្រីម្នាក់ទៀត កំពុងស្ថិតក្នុងសភាពស្ទើរស់ស្ទើស្លាប់ បន្ទាប់ពីបានត្រូវគ្រាប់កាំភ្លើងចំក្បាល។ ចំណែកជនរងគ្រោះពីរនាក់ទៀត ជាបុរស។ នេះបើតាមប្រភព [...]