វាយយុវជនម្នាក់ដែលទាក់កូនស្រីខ្លួនអាយុ១១ឆ្នាំ ហើយថតវីដេអូផ្សាយ
ជាច្រើនខែណាស់មកហើយ កុមារីជាតិប្រេស៊ីល វ័យ១១ឆ្នាំមួយរូប តែរងការរំខានមិនស្វាង ពីយុវជនមិនស្គាល់មុខម្នាក់ អាយុ២៣ឆ្នាំ។ តាមកម្មវិធីក្នុងទូរស័ព្ទ ហៅថា WhatsApp យុវជនម្នាក់នេះ បានផ្ញើរមកឲ្យកុមារី នូវរូបថតស្រាត អាសអាភាស និងមានបំណងចង់ជួបកុមារីជាខ្លាំង។ ប៉ុន្តែនៅពេលបានណាត់ ជួបជាមួយកុមារី ក្នុងរដ្ឋ ហ្គ័រអាស (Goiás) នៅកន្លែងមួយដាច់ស្រយ៉ាល មិនមានមនុស្សម្នានោះ យុវជនដែលបានទាក់ទង ក្មេងមិនគ្រប់អាយុនេះ បែរជាបានជួបជាមួយ នឹងឪពុករបស់នាងទៅវិញ។
ការក្ដៅក្រហាយ លាយឡំនឹងការស្អប់ខ្ពើមផងនោះ បុរសជាឪពុក បានវាយយុវជន នៅសល់តែដង្ហើមចង្រិត ហើយបានថតជាវីដេអូ យកមកបង្ហោះ តាមអ៊ិនធើណែត។ បុរសបានសរសេរពន្យល់ ជាលក្ខណៈព្រមាន នៅជាប់ជាមួយវីដេអូថា «មនុស្សដែលធ្វើអាក្រក់ នឹងទទួលផលអាក្រក់»។ រូបភាពក្នុងវីដេអូ បានក្លាយជាទិដ្ឋភាពមួយ គួរឲ្យភ្ញាក់ផ្អើល នៅលើគេហទំព័រចែករំលែកវីដេអូ ហៅថា Liveleak [...]