សំងំសូត្រធម៌១ម៉ោង រួចដកកាំភ្លើងបាញ់ក្នុងព្រះវិហារ ស្លាប់៩នាក់
ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមានមនុស្សស្លាប់៩នាក់ នៅយប់ថ្ងៃពុធ ក្នុងព្រះវិហារមួយ នៃសហគមន៍ជនស្បែកខ្មៅ នាភាគខាងជើង នៃក្រុងឆារឡេស្ដុន (Charleston - រដ្ឋការ៉ូលីនខាងត្បូង សហរដ្ឋអាមេរិក) ត្រូវបានគេដឹងថា បានចូលមកសំងំសូត្រធម៌ អស់រយៈពេល១ម៉ោង មុននឹងដកកាំភ្លើង បាញ់រះទៅលើបណ្ដាជន។ បន្ទាបមក ជននេះបានរត់គេចខ្លួន និងកំពុងត្រូវអាជ្ញាធរ កំពុងស្វែងរកចាប់ខ្លួននៅឡើយ រហូតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ នេះបើតាមប្រភព ពីមន្ត្រីនគរបាល។
លោក គ្រេហ្គ័រី មូឡេន (Gregory Mullen) នាយនគរបាលក្រុង ឆារឡេស្ដុន បានថ្លែងប្រកាស នៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យ ជាជនស្បែកស និងប្រកបដោយសភាពគ្រោះថ្នាក់នេះ បានស្ថិតនៅប្រមាណជា ១ម៉ោង ជាមួយនឹងក្រុមមនុស្ស ដែលកំពុងសិក្សាពីគុម្ពីប៊ីប ក្នុងព្រះវិហារ មុននឹងបើកការបាញ់ប្រហារ។
ដើម្បីស្វែងរក ចាប់ខ្លួនជននេះ នគរបាលក្រុងបានសហការជាមួយ [...]