ផ្ទុះអាវុធនៅអាហ្វ្រិកកណ្ដាល សម្លាប់ទាហានមួកខៀវខ្មែរ៤នាក់
«បេសកកម្មអង្គការសហប្រជាជាតិ ដើម្បីសន្តិភាពនៅប្រទេសអាហ្វ្រិកកណ្ដាល (ហៅកាត់ថា «Minusca») មានទុក្ខយ៉ាងក្រៀមក្រំ ដោយសូមអះអាងថា ទាហាន៣នាក់ ពីក្នុងចំណោមទាហានបាត់ខ្លួនបួននាក់ ក្នុងការវាយប្រហារ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានស្លាប់។ ទាហានម្នាក់ទៀត នៅតែបាត់ដំណឹងសូន្យឈឹងនៅឡើយ។» នេះ បើតាមការអះអាងរបស់សេចក្ដីប្រកាសព័ត៌មានមួយ របស់ «Minusca» នៅរសៀលថ្ងៃទី៩ ខែឧសភា ច្រើនម៉ោងក្រោយការវាយប្រហារ។
ក្បួនរថយន្ដ របស់កងកម្លាំងវិស្វកម្ម មកពីប្រទេសកម្ពុជា អមដោយកងកម្លាំងការពារ ប្រដាប់ដោយអាវុធ មកពីប្រទេសម៉ារ៉ុកច្រើននាក់ បានវិលត្រឡប់ពី ក្រុង «Rafaï» ទៅកាន់ក្រុង «Bangassou» ដែលសុទ្ធសឹងជាក្រុង [...]