Posts in ‘ពិភពលោក’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ មេនឆេស្ទ័រ

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នៅ មេនឆេស្ទ័រ

ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ពិតជាបានចេញមុខ ប្រកាសសង្គ្រាម​ដោយចំហរ ទល់នឹងក្រុមប្រទេស នៅបស្ចឹមលោក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការភេរវនិយម ដែលត្រូវបានបង្ហោះជាបន្តបន្ទាប់ នៅពាសពេញបណ្ដាញសង្គម បានអះអាងថា «យុទ្ធជនមួយរួប នៃបណ្ដាយុទ្ធជនទាំងឡាយ របស់ទឹកដីព្រះជាម្ចាស់ បានដាក់បំផ្ទុះគ្រាប់បែកមួយគ្រាប់ នៅក្នុងចំណោមហ្វូងមនុស្ស» ក្នុងពេលប្រគុំតន្ត្រីដ៏ធំមួយ កណ្ដាលក្រុង មេនឆេស្ទ័រ (Manchester) នៃចក្រភពអង់គ្លេស។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រុមភេរវនិយមបានគម្រាម ពីការវាយប្រហារផ្សេងទៀត តែមិនបានបញ្ជាក់នៅទីណាមួយទេ។ ចំពោះទីភ្នាក់ងារព័ត៌មាន «Amaq» ផ្លូវការរ បស់អង្គការភេរវនិយមនេះវិញ បានអះអាងថា ការវាយប្រហារខាងលើ ត្រូវបានរៀបចំធ្វើ ដោយ«យុទ្ធជនមួយក្រុម» នៃទឹកដីព្រះជាម្ចាស់។

» សេចក្ដីប្រកាសព័ត៌មាន [...]

អង្គរក្ស​​ប្រធានាធិបតី​​តួកគី​​បញ្ចេញ​​ក្បាច់​​គុន នៅ​វ៉ាស៊ីនតោន

អង្គរក្ស​​ប្រធានាធិបតី​​តួកគី​​បញ្ចេញ​​ក្បាច់​​គុន នៅ​វ៉ាស៊ីនតោន

រូបភាពនៅក្នុងវីដេអូ អាចបង្កការប៉ះពាល់ ទៅដល់អារម្មណ៍អ្នកទស្សនា។ ហេតុការណ៍ នៃអំពើហិង្សា បានកើតឡើង កាលពីថ្ងៃអង្គារទី ១៦ ខែឧសភានេះ រវាងក្រុមបាតុករ ដែលមានដើមកំណើត គួដ និងកងរក្សាសន្តិសុខ របស់ប្រធានាធិបតី តួកគី នៅខាងមុខលំនៅដ្ឋាន របស់ឯកអគ្គរដ្ឋទូត តួកគី ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោក «Recep Tayyip Erdogan» និងលោក ដូណាល់ ត្រាំ (Donald Trump) បានជួបគ្នាជាលើកដំបូង បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក។ ជំនួបនេះ មានបំណងដើម្បីកាត់បន្ថយភាពតានតឹង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ ជុំវិញការបំពាក់អាវុធ ពីសំណាក់ក្រុង វ៉ាស៊ីនតោន ទៅឲ្យក្រុមយុទ្ធជនជាតិ គួដ ដែលកំពុងវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ក្នុងប្រទេសស៊ីរី។

ជាលទ្ធផល បាតុករ៩នាក់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ [...]

រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»

រដ្ឋ​អាជ្ញា​ពិសេស​មួយ​រូប​ត្រូវ​បាន​តែងតាំង​ ដើម្បី​អង្កេត​ទំនាក់​ទំនង​ក្រោម​តុ «ត្រាំ-រ៉ូស្ស៊ី»

ក្រសួងយុត្តិធម៌អាមេរិក បានសម្រេចតែងតាំង រដ្ឋអាជ្ញាពិសេសមួយរូប កាលពីថ្ងៃពុធ ដើម្បីពង្រឹងឯករាជ្យភាព និងភាពទទួលយកបាន នៃការស៊ើបអង្កេត ទៅលើសំនុំរឿង ទំនាក់ទំនងក្រោមតុ ដែលអាចកើតមានឡើង រវាងអ្នកជិតដិត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងរដ្ឋាភិបាល នៃប្រទេសរ៉ូស្ស៊ី ហើយដែលអាចមានឥទ្ធិពល ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំកន្លងមក។ ជាការវិវត្តន៍ថ្មីមួយទៀត នៅក្នុងសំនុំរឿងដ៏រសើប ដែលអាចបង្ក ឲ្យមានពពកខ្មៅងងឹតបន្ថែមទៀត គ្របដណ្ដប់​ពីលើ​​អាណត្តិ​ប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ។

រដ្ឋអាជ្ញា«ពិសេស»​នោះ គឺលោក «Robert Mueller» ដែលជាអតីតនាយកប្រតិបត្តិ​ភ្នាក់ងារ «FBI» ដ៏មានឥទ្ធិពលមួយរូប តាំងពីជំនាន់ប្រធានាធិបតី ហ្សក វ័លឃើ ប៊ូស (George W. Bush ) រហូតមកដល់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។ នេះ បើតាមការប្រកាស របស់លោក រ៉ូដ រ៉ូស៊ិនស្ទែង (Rod Rosenstein) [...]

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ហេតុការណ៍ ធ្លាក់យន្ដហោះតូចមួយគ្រឿងនេះ បានកើតឡើង នៅរសៀលថ្ងៃចន្ទ ក្នុងរដ្ឋ«New Jersey» សហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារ ពេលវេលានៅក្នុងប្រទេសកម្ពុជា។ យន្ដហោះឯកជននោះ ដែលអាចទទួលមនុស្សឲ្យជិះ បាន៨នាក់ បានធ្លាក់បោកខ្លួន ពីលើអាគារមួយចំនួន នៅក្នុងតំបន់ឧស្សាហកម្ម ក្បែរក្រុង «Carlstadt»។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញឲ្យឃើញ ពីរូបភាពផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែង​ធ្លាក់យន្ដហោះ និងមានរថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន ទៅដល់ទីកន្លែងនោះ។ យន្ដហោះ បានហោះចេញពី ព្រលានយន្ដហោះអន្តរជាតិ «Philadelphie» ក្នុងរដ្ឋ «Pennsylvanie»។

[...]
ទាហាន​មួក​ខៀវ​ពលី៖ អ.ស.ប ទាមទារ​យក​ឧក្រិដ្ឋជន​មក​កាត់​ទោស

ទាហាន​មួក​ខៀវ​ពលី៖ អ.ស.ប ទាមទារ​យក​ឧក្រិដ្ឋជន​មក​កាត់​ទោស

អង្គការសហ​ប្រជាជាតិ និងអាជ្ញាធរ របស់ប្រទេសអាហ្វ្រិកកណ្ដាល ត្រូវប្រើប្រាស់នូវ​មធ្យោបាយ​ណា​ក៏ដោយ​ ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន យក​មក​កាត់​ទោស។ នេះ ជាការលើកឡើង របស់អគ្គលេខាធិការ​រង អង្គការ​សហ​ប្រជា​ជាតិ លោក ហ្សង់ព្យែ ឡាក្រ័រ (Jean Pierre Lacroix) នៅចំពោះ​សព​ទាហាន​មួក​ខៀវ​ពលី ទាំង​ប្រាំ​រូប ​(កម្ពុជា​៤រូប និង​ម៉ារ៉ុក១រូប) ក្នុងពិធី​គោរព​វិញ្ញាណក្ខ័ន្ធ ឧទ្ទិស​ដល់​ពួកគេ កាលពី​រសៀល​ម្សិលម៉ិញ នៅ​​ក្នុង​​ទីស្នាក់ការ​​កណ្ដាល នៃ​កង​កម្លាំង​បំពេញ​បេសកកម្ម​ពហុជំនាញ របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ស្ថិរភាព នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ហៅ​កាត់​ថា «Minusca»។ ពិធីនេះ ក៏មាន​ការចូលរួម​ផងដែរ ពីសំណាក់​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​ទទួល​ខុស​ត្រូវ ក្នុង«Minusca» ជាច្រើននាក់។

លោក ឡាក្រ័រ បានមកដល់​ប្រទេស​អាហ្វ្រិកកណ្ដាល សម្រាប់រយៈពេលទស្សនកិច្ច ២៤ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...