អង់គ្លេស៖ គ្រូពេទ្យចាញ់បញ្ឆោត ក្នុងរឿងម្ចាស់ក្សត្រីមានផ្ទៃពោះ បានស្លាប់
ភ្នាក់ស៊ើបអង្កេត របស់ប្រទេសអង់គ្លេស សង្ស័យថា ករណីរបស់ស្ត្រីពេទ្យនោះ ជាការសម្លាប់ខ្លួន កើតចេញពីការបោកបញ្ជោតមួយ របស់អ្នកកាសែតប្រចាំវិទ្យុអូស្ត្រាលីពីរូប។ បណ្ដាញផ្សព្វផ្សាយរបស់អង់គ្លេស បានចេញផ្សាយព្រោងព្រាតពីបញ្ហានេះ ធ្វើអោយបណ្ដាជនដែលបានដឹងរឿង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែនៅមួយថ្ងៃក្រោយ វិទ្យុអូស្ត្រាលីនោះ បានចេញមកការពារខ្លួន ដោយនិយាយថាខ្លួន មិនបានធ្វើអ្វីអោយខុសច្បាប់ទេ។
ខេត មីលើតុន មហេសីមានផ្ទៃពោះ របស់ព្រះអង្គម្ចាស់ វីលីយ៉ាម រាជបុត្រស្នងរាជ្យរបស់ រាជរង្សអង់គ្លេស។
ស្ត្រីគ្រូពេទ្យ នៃមន្ទីពេទ្យស្ដេចអេវាដ ទី៧ (Edward VII) បានរងគ្រោះនឹងការបោកបញ្ចោតមួយ ពីសំណាក់វិទ្យុអូស្ត្រាលី ខណៈពេលដែលមានទូរស័ព្ទបានហៅចូលមកសាកសួរ ពីសុខទុករបស់ ខេត [...]