ភេវរកម្មនៅប៊ូស្តុន៖ កំណត់មុខសញ្ញាបាន តែមិនទាន់ចាប់ខ្លួននៅឡើយ (រូបថត)
ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហរដ្ឋអាមេរិក នៅទីក្រុងប៊ុស្តុនបានអះអាងនៅថ្ងៃពុធថា គ្មានជនសង្ស័យណាម្នាក់ ត្រូវបានឃាត់ខ្លួន ទាក់ទងនឹងសំនុំរឿងភេវរកម្ម នៅថ្ងៃច័ន្ទទី១៥ខែមេសានោះនៅឡើយ។
ភ្នាក់ងារស៊ើបអង្កេតជាច្រើននាក់ បានចុះទៅធ្វើការស្រាវជ្រាវនៅនឹងកន្លែងកើតហេតុ។
ប្រភពស្និតនឹងការស៊ើបអង្កេតមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (Associated Press) ថាការឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយថាជនសង្ស័យនឹងត្រូវបង្ហាញខ្លួន នៅតុលាការសហព័ន្ធនៅពេលបន្ទាប់មក។
ប៉ុន្តែបើទោះជាអ្នកទទួលខុសត្រូវសហព័ន្ធខាងការស៊ើបអង្កេត បានច្រានចោលនូវព័ត៌មានទាំងនេះក៏ដោយ ក៏ប្រភពដែលសុំលាក់ឈ្មោះនោះ [...]