នាយករដ្ឋមន្ត្រីអង់គ្លេស កាមើរូន អត់ដឹងនំប៉័ងមួយថ្លៃប៉ុន្មានទេ!
បានអីនឹងដឹង បើលោកមិនដែលចេញ ទៅទិញនំប៉័ងនៅខាងក្រៅ ឬនៅក្នុងហាងផងនោះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអះអាងថា លោកមានម៉ាស៊ីនសម្រាប់ធ្វើនំប៉័នមួយ នៅផ្ទះលោក ដែលធ្វើឲ្យលោកមិនបានស្គាល់តម្លៃនំប៉័ងនៅខាងក្រៅ។
នំប៉័ង ដឺមី ដែលបណ្ដាជន នៅទ្វីបអ៊ឺរ៉ុប តែងតែទទួលទានជាប្រចាំ។ (រូបថត MONOROOM.info)
ទីក្រុងប៉ារីស - នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមើរូន មិនស្គាល់តម្លៃនំប៉័ងដែលដាក់លក់នៅខាងក្រៅ ឬនៅតាមហាងលក់នំប៉័ងទេ។ តែផ្ទុយទៅវិញ លោកបានបង្ហាញពីមូលហេតុយ៉ាងពិសេសមួយ ដើម្បីកុំឲ្យអ្នកផងរិះគន់ ឬសើចពេបជ្រាយដាក់លោក។
ឆ្លើយទៅនឹងសំនួររបស់វិទ្យុសម្លេងមួយ ពីទីក្រុងមែនឆេស្ទឺ (Manchester) ដែលមានកិច្ចប្រជុំធំមួយ នៃគណបក្សរបស់លោក លោកបានថ្លែងថា [...]