ថៃ៖ មេបញ្ជាការកងទ័ពបដិសេធជាថ្មី មិនជួបជាមួយមេបាតុករប្រឆាំង
អគ្គមេបញ្ជាការកងទ័ពថៃ លោកប្រាយុទ្ធ ចាន់អ៊ូឆា បានបដិសេធសារជាថ្មីទៀត នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ ថាកងទ័ពថៃនឹងមិនជួបមេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន នោះទេ។ នេះជាការបញ្ជាក់លើកទីពីរ បន្ទាប់ពីយប់ថ្ងៃពុធ ការសុំឲ្យមានជំនួបពីសំណាក់មេដឹកនាំបាតុកម្មនេះ ត្រូវបានមេបញ្ជាការកងទ័ពថៃ ច្រានចោលរួចហើយ ដោយបានចាត់ទុកថាមានគ្រោះថ្នាក់។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)
នយោបាយថៃ - «អគ្គមេបញ្ជាការកងទ័ព នឹងមិនជួបលោក ស៊ូថេប ទេ នៅថ្ងៃនេះ» នេះជាសេចក្ដីថ្លែង នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ របស់អ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ [...]