ប្រភេទយន្ដហោះម៉ាឡេស៊ីអ៊ែឡាញដែលបាត់ ជាប៊ូអីញចេះបំបាំងខ្លួន?
យន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ បានបាត់ខ្លួនពីកញ្ចក់រ៉ាដា នៅយប់ថ្ងៃសុក្រឈានចូលមកថ្ងៃសៅរ៍ ហើយរហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់រកឃើញស្លាកស្នាមណាមួយ នៃបំណែកយន្ដហោះនោះនៅឡើយ។ បើទោះជាការស៊ើបអង្កេត និងការរុករកបានធ្វើកន្លងទៅជាង២ថ្ងៃទៅហើយក៏ដោយ តែបើសូម្បីតែស្លាកស្នាមតូចមួយ ក៏គេនៅមិនទាន់រកឃើញដែរ។
ផែនទីបង្ហាញពីផ្លូវហោះហើររបស់យន្ដហោះប៊ូអីញ៧៧៧ នៅមុនពេលបាត់ខ្លួន។ (រូបថត Reuters/Athit Perawongmetha)
បាត់យន្ដហោះ - មិនទាន់មានភស្ដុតាងណាមួយឲ្យពិតប្រាកដ ដើម្បីបញ្ជាក់ថា ការបាត់យន្ដហោះភ្លាមៗនេះ ជាអំពើភេវរកម្មនោះទេ។ នេះបើតាមការឲ្យដឹងរបស់ប្រភពមួយនៅអ៊ឺរ៉ុប និងនៅអាមេរិក [...]