យន្ដហោះបាត់ខ្លួន៖ ត្រូវរកប្រអប់ខ្មៅឲ្យឃើញ មុនពេលវា«ស្លាប់»!
ប្រទេសអូស្ត្រាលី បានផ្ដល់អាទិភាព ពីការរុករុកបំណែកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន ដែលធ្វើក្នុងតំបន់ដ៏ទូលាយ មកកាន់តំបន់ ដែលរលកសញ្ញាដែលទើបនឹងចាប់បាន ដោយឧបករណ៍តាមរកប្រអប់ខ្មៅនោះវិញ។ ការផ្ដល់អាទិភាពនេះ ត្រូវបានធ្វើជាកំហិត នៅមុនពេលដែលប្រអប់ខ្មៅអាចនឹង«ស្លាប់» ហើយអាថ៌កំបាំងនៃការបាត់ខ្លួនរបស់យន្ដហោះ អាចនឹងគ្មានពន្លឺជារៀងរហូត។
យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - នាវាពីរគ្រឿងរបស់ប្រទេសអូស្ត្រាលី និងអង់គ្លេស ដែលបំពាក់ទៅដោយឧបករណ៍តាមរកប្រអប់ខ្មៅ និងយន្ដហោះរបស់កងទ័ពអាកាស របស់ប្រទេសអូស្ត្រាលី ត្រូវបានដាក់ពង្រាយ ដើម្បីបេសកកម្មថ្មីនេះ។ នេះបើតាមលោក [...]