Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

យ៉ាងហោចក្មេងស្រីចំនួន១៧នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះអាគារ​ស្នាក់នៅ របស់​ពួកគេ ស្ថិតក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ។ កុមារីប្រាំនាក់ទៀត បានរួចរស់មានជីវិត តែ​ពួក​គេ​សុទ្ធ​តែ​រងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ផ្ដល់ដោយ​នគរបាល​តំបន់។

អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅយប់ថ្ងៃអាតិត្យ ចូលមកថ្ងៃចន្ទនេះ បំផ្លាញអាគារអន្តេវាសិកដ្ឋាន នៅ​ក្នុង​សាលា​គ្រឹស្ដ៍សាសនា​មួួយ ដែលទទួលក្មេងស្រីអាយុពី៥ ទៅ១២ឆ្នាំ ឲ្យស្នាក់នៅ។ អាគារនោះ ធ្វើឡើង​អំពី​ឈើ និង​មាន​ចំណាស់ជាង៤០ឆ្នាំមកហើយ។

នាយនគរបាលតំបន់ លោក «Prayad Singsin» បានថ្លែងឲ្យដឹងថា៖ «ក្មេងដែលបានស្លាប់ទាំងនោះ ភាគ​ច្រើន ដោយសារពួកគេ កំពុងគេងលក់ស្កប់ស្កល់។ ចំណែកក្មេងដែលបានរត់រួច ដោយហេតុថា ពួកគេ​បាន​ភ្ញាក់​ទាន់​ពេល។»

អគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។ កុមារពីរនាក់ ដែលរួចជីវិត [...]

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

ISIS គម្រាម​«ចាត់ការ»​ប្រទេស​ឥណ្ឌា

នៅក្នុងវីដេអូមួយ ដែលត្រូវបានត្រួតពិនិត្យ ពីប្រភពពិតរបស់វា ដោយសហគ្រាសអាមេរិកាំង ឈ្មោះ​ «SITE» បាន​ឲ្យ​ដឹង​ថា ក្រុមសមាជិកនៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវ​ទៅកាន់​បណ្ដាជន​មូស្លីម ដែលរស់នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​ហិណ្ឌូ ឲ្យមកចូលរួមជាមួយនឹងពួកខ្លួន ដើម្បីធ្វើសកម្មភាព​សងសឹក ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា​វិញ។

យុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ម្នាក់ (Djihad) ម្នាក់​ ដែលដាក់ឈ្មោះខ្លួន «Abou Salman al Hindi» បាន​ថ្លែង​នៅ​ក្នុង​វីដេអូនោះថា៖ «នៅលើទឹកដីនេះ ទើបសាសនារបស់អ្នកឯង មានសុវត្ថិភាព។ នៅ​លើ​ទឹកដី​នេះ គឺ​មាន​តែ​ច្បាប់​របស់​ព្រះអាឡាហ៍​ទេ ដែល​ធំ​ជាង​អ្វី​ទាំង​អស់។ នៅលើទឹកដីនេះ មិនមាន​អ្វី​ដែល​ហាមឃាត់​អ្នក​ឯង មិន​ឲ្យ​ធ្វើ​ទង្វើ​ល្អៗ [...]

ចេញ​ពី​សវនាការ បបួល​ជន​​ដែល​ចាប់​កូន​ស្រី​ខ្លួន​​រំលោភ​ យក​ទៅ​កាត់​ដៃ​សងសឹក

ចេញ​ពី​សវនាការ បបួល​ជន​​ដែល​ចាប់​កូន​ស្រី​ខ្លួន​​រំលោភ​ យក​ទៅ​កាត់​ដៃ​សងសឹក

យុវជនជំទង់អាយុ១៧ឆ្នាំម្នាក់ បានរងនូវការចោទប្រកាន់ ថាបានរំលោភខាងផ្លូវភេទ ទៅលើទារិកា​អាយុ​៧ខែមួយរូប កាលពីឆ្នាំ២០១៤កន្លងទៅ។ នៅពេលនោះ គឺម្ដាយរបស់ទារិកា បានចូលមកទាន់ ហើយ​បាន​ស្រែកឆោឡោឡើង។ យុវជនល្មើសត្រូវបានឃាត់ខ្លួនភ្លាមៗ និងយកទៅឃុំនៅក្នុងពន្ធនាគារ ដែល​សម្រាប់​ឃុំតែ​ពួក​អនិតិជនប្រព្រឹត្តិល្មើស ដើម្បីរងចាំថ្ងៃឡើងសវនាការ។

សារព័ត៌មានអង់គ្លេស «Metro» បានធ្វើសេចក្ដីរាយការណ៍ថា នៅថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ សវនាការ​កាត់ក្ដីបានប្រព្រឹត្តិទៅ ដោយមានវត្តមានចូលរួម របស់ក្រុមគ្រួសារ របស់ទារិការរងគ្រោះនោះផង។ ឪពុក​របស់​ទារិកា​បាន​ថ្លែងពន្យល់ នៅក្នុងសវនាការថា គាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអត់អោនទោស ឲ្យ​យុវជន​ជាប់​ចោទ និងថាគាត់យល់ព្រម ឲ្យមានការសម្របសម្រួលគ្នាមួយ នៅក្រៅផ្លូវតុលាការ។

មិនត្រឹមតែប៉ុណ្ណឹង ឪពុកដែលមានអាយុ ២៦ឆ្នាំរូបនេះ ថែមទាំងស្នើសុំខ្លួន ដើម្បីជូនយុវជនជំទង់ [...]

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ចិន​ព្រមព្រៀង​ជា​មួយ​ប្រ៊ុយណេ កម្ពុជា និងឡាវ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេសទាំងបួន មានចិន ប្រ៊ុយណេ កម្ពុជា និងឡាវ បានសម្រេចរួមគ្នា ថាជម្លោះដែនទឹក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែនជាបញ្ហារវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា អាស៊ាន - ASEAN) នោះទេ។ បញ្ហាទាំងនេះ មិនគួរឲ្យប៉ះពាល់ ដល់ការវិវត្តន៍ទៅមុខ នៃចំណងមេត្រីភាព រវាង​ប្រទេស​ចិន និងសមាគមប្រជាជាតិ ដែលមានសមាជិក ១០ប្រទេសឡើយ។ នេះជាសេចក្ដីរាយការណ៍  របស់​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ ដែលបានដកស្រង់សម្ដី របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន នៅក្នុងការថ្លែងមួយ ទៅកាន់ក្រុមអ្នកយកព័ត៌មាន នារដ្ឋធានីវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃ​សៅរ៍។

ការអះអាងរបស់លោក វ៉ាង យី បានធ្វើឡើង បន្ទាប់ពីលោក​បានធ្វើទស្សនកិច្ចមួយជុំ នៅក្នុង​ប្រទេស​ប្រ៊ុយណេ កម្ពុជា និងនៅចុងក្រោយគេ នៅក្នុងប្រទេសឡាវ។ លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេស​ទាំង​បួនបានយល់ព្រមទៀតថា សិទ្ធិរបស់រដ្ឋអធិបតេយ្យទាំងនោះ គួរត្រូវបានគោរព [...]

«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»

«កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី ចេញ​ពី​នាវា​មុជ​ទឹក»

ប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោងមួយគ្រាប់ កាលពីថ្ងៃសៅរ៍ ចេញពីនាវាមុជទឹករបស់ខ្លួន ដែល​កំពុង​ស្ថិតនៅ ក្នុងសមុទ្រភាគខាងកើត នៃឧបទ្វីបកូរ៉េ។ នេះជាការប្រកាស របស់អាជ្ញាធរកូរ៉េខាងត្បូង នៅ​ក្នុង​ថ្ងៃ​ដដែល។ ក្រុងសេអ៊ូល សង្ស័យថា សកម្មភាពនេះអាចជំហានដំបូង មុននឹងឈានទៅសាកល្បង គ្រាប់​បែក​នុយក្លេអ៊ែរ របស់របបកុម្មុយនីស ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារព័ត៌មាន «Yonhap» បានស្រង់ការថ្លែង របស់ការិយាល័យបញ្ជាការកងទ័ព របស់ប្រទេស​កូរ៉េ​ខាង​ត្បូង មកបញ្ជាក់ថា កាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញ នៅវេលាម៉ោង១១និង៣០នាទី ហើយ​បាន​ហោះឡើង​ទៅលើអាកាស ក្នុងរយៈពេលច្រើននាទី។ ប៉ុន្តែការបញ្ចេញព័ត៌មាននេះ មិនត្រូវបាន​បញ្ជាក់ ឲ្យ​បាន​លំអិតនោះទេ។

បើតាមអ្នកជំនាញ ក្នុងប្រទេសកូរ៉េខាងត្បូង បានពន្យល់ថា ក្រុងព្យុងយ៉ាងអាចនឹងមានបំណង ចង់​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន នៅមុនមហាសន្និបាតគណបក្សពលករ ដែលនឹងប្រព្រឹត្តិទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...