Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

រូបភាពថតដោយ ប្រព័ន្ធផ្កាយរណប បានបង្ហាញពីការរៀបចំមួយ ដែលមានទម្រង់ដូចការរៀបចំបាញ់កាំជ្រួច កាលពីខែមេសា​កន្លងទៅ។


កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។

«ប្រទេសកូរ៉េខាងជើង ទំនងដូចជាត្រៀមរៀបចំ ការបាញ់សាកល្បងកាំជ្រួច ចម្ងាយឆ្ងាយមួយ។» នេះបើតាមរូបភាពចាប់ដោយ យុទ្ធនាការពាណិជ្ជកម្មខាងរូបភាព របស់ក្រុមហ៊ុន ឌីហ្សីថល គ្លប អ៊ីន។ ម្ចាស់យុទ្ធនាការនេះបាននិយាយថា «រូបភាពថ្មីៗទាំងនេះ បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកបន្ថែមទៀត នៅតំបន់ស៊ូអេ ផ្នែកពាយព្យនៃប្រទេស»។ តំបន់នេះធ្លាប់បានប្រើប្រាស់ ដើម្បី​បាញ់សាកល្បងមិនបានសម្រេច កាលពីខែមេសាកន្លងទៅ នូវកាំជ្រួចមួយដែលប្រទេសនេះប្រកាសថា [...]

ជំនួប​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់

ជំនួប​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់

ក្នុងរយះពេល៣ថ្ងៃនៃកិច្ចប្រជុំការងារ មេដឹកនាំមកពីប្រទេសសមាជិកទាំង១០របស់អាស៊ាន  និងប្រទេសដៃគូ​ចំនួន៨ផ្សេង​ទៀត បានជជែកពិភាក្សាគ្នា ពីការលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបានរួមគ្នាប្រយុទ្ធប្រឆាំង ទល់នឹងវិបត្តិសេដ្ឋកិច្ច​ពិភពលោក និងបានទទួលលទ្ធផល គួរជាទីកត់សម្គាល់។


ជំនួបកំពូលរវាងប្រទេសមកពីមហាសាគរប៉ាស៊ីភិក ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១២ នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom។

បណ្ដាកិច្ចប្រជុំ ក្នុងជំនួបកំពូលលើកទី២១នៃបណ្ដាប្រទេសអាស៊ី អាគ្នេយ៍ បានបិទបញ្ចប់កាលពីថ្ងៃតី២០វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅជុំវិញប្រធានបទ «សហគមន៍តែមួយ-វាសនាតែមួយ» បណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសទាំង១០ [...]

អាស៊ាន ជា​មួយ​ដៃគូ ជប៉ុន-កូរ៉េ-ឥណ្ឌា-ចិន និង​អាមេរិក សម្រេច​គោល​ដៅ​សេដ្ឋកិច្ច​រួម

អាស៊ាន ជា​មួយ​ដៃគូ ជប៉ុន-កូរ៉េ-ឥណ្ឌា-ចិន និង​អាមេរិក សម្រេច​គោល​ដៅ​សេដ្ឋកិច្ច​រួម

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិការ លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការណ៏​អន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានចំពោះកិច្ចប្រជុំនរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយប្រទេសដៃគូ ជប៉ុន-កូរ៉េ-អាស៊ានបូកបី-ឥណ្ឌា-ចិន និងអាមេរិក ដូចខាងក្រោម៖


លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស នៅមណ្ឌលពត៌មាន នៅល្ងាចថ្ងៃទី ១៩វិច្ឆិកាឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom

១. កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនៈ

លោក កៅ គឹមហួន បានលើកឡើងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន បានលើកពីចំណុចមួយចំនួន​​ដែលពាក់ព័ន្ធថា [...]

សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍ មាន​អនាគត​ល្អ​ក្នុង​ប្រាំ​ឆ្នាំ​ទៅមុខ

សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍ មាន​អនាគត​ល្អ​ក្នុង​ប្រាំ​ឆ្នាំ​ទៅមុខ

តម្រូវការផ្ទៃក្នុង និងការបណ្ដាក់ទុន អាចអោយបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនសូវអាស្រ័យ នឹងការនាំចេញ ច្រើនទៀតទេ ពីនេះរហូតដល់ឆ្នាំ២០១៧។


រូបថតជុំគ្នា ក្រោយកិច្ចប្រជុំអាស៊ានបូកបីថ្ងៃទី១៩វិច្ចិកា​ នៅទីក្រុងភ្នំពេញ។ រូបថត MONOROOM.info/ Phnom Thom

មើលទៅទំនងជា មិនមានសេណារីយ៉ោ ណាមួយសរសេរទុក សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍នោះទេ។ នៅចំពោះ សេដ្ឋកិច្ច របស់ក្រុមបណ្ដាប្រទេស ដែលមានអរិយធម៌ចំណាស់ជាងគេ ក្នុងពិភពលោក ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងតែផ្ដល់សន្ទុះ ក្នុងពេលបច្ចុប្បន្ននេះ ទៅអោយសេដ្ឋកិច្ចដែលមានវ័យក្មេងរបស់ខ្លួន ហើយជានិច្ចជាកាល សម្រាប់ តម្រូវការខាងក្នុង និងការបណ្ដាក់ទុន អោយមានកំរិត កាន់តែខ្លាំង។ [...]

បារ៉ាក់ អូបាម៉ា សរសើរភូមា តែរិះគន់កម្ពុជា

បារ៉ាក់ អូបាម៉ា សរសើរភូមា តែរិះគន់កម្ពុជា

ដំណើរទស្សនកិច្ច លឿនដូចផ្លេកបន្ទោររបស់ ប្រធានាធិបតីអាមេរិកាំង នៅតំបន់អាស៊ីអាគ្នេយ៍​ បាន​អនុញ្ញាត​ អោយ​គេ​ដឹងពី​ ជំហររបស់អាមេរិក ចំពោះប្រទេសចំនួនពីរ «កម្ពុជា» និង«ភូមា» ក្នុងសំនុំរឿង​ហឹង្សានយោបាយ ភាព​ក្រីក្រ និងការ​គាបសង្កត់។

នៅចំពោះមុខ​ការទទួល យ៉ាងខ្លាំងក្លា ពីសំណាក់បណ្ដាជនភូមា លោក បារ៉ាក់ អូបាម៉ា () បានហុច «ដៃ​នៃ​មិត្តភាព» ដើម្បីអបអរសារទរប្រទេសមួយនេះ ក្នុងដំណើរកែទម្រង់ ទៅរកលទ្ធិប្រជាធិបតេយ្យ បើ​ទោះ​ជា ត្រូវ​ប្រើ​រយៈ​ពេល​យូរ យ៉ាងណាក៏ដោយ។ តែនៅប៉ុន្មានម៉ោង​ក្រោយមក លោកបាន​មកដល់កម្ពុជា ជាមួយ​នឹង​ការ​រិះគន់ លើបញ្ហា​សិទ្ធិ​មនុស្ស ដែលកើតមាន ក្នុងប្រទេសប្រធានផ្លាស់វេន របស់អាស៊ានមួយនេះ ក្នុង​ជំនួប​ជាលក្ខណៈ​ឯកជន ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ។ ​

លោកប្រធានាធិបតីអាមរិក ចង់អោយក្ដីសង្ឃឹម ទៅប្រជាជន​នៃប្រទេសមួយចំនួនក្នុងលោក ជា​ពិសេស គឺ​​ប្រជាជន​កម្ពុជា។ នេះ បើតាមការអះអាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...