Posts in ‘កម្ពុជា’ Category

មន្ត្រី CNRP ថា កឹម សុខា ទំនង​កំពុង​ជាប់​ឃុំ​ក្នុង​រាជធានី​ភ្នំពេញ

មន្ត្រី CNRP ថា កឹម សុខា ទំនង​កំពុង​ជាប់​ឃុំ​ក្នុង​រាជធានី​ភ្នំពេញ

លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅខាងមុខទីស្នាក់ការកណ្ដាល របស់គណបក្ស ក្នុងព្រឹកថ្ងៃទី៣នេះថា លោកមិនមានការអះអាងបញ្ជាក់នៅឡើយទេ អំពីការបញ្ជូនប្រធានគណបក្សលោក ទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចំងាយប្រមាណជា ជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ការថ្លែងរបស់លោក ហូ វ៉ាន់ បានធ្វើឡើង ទន្ទឹមនឹងដំណើរមកដល់ របស់មន្ត្រីជាន់ខ្ពស់ច្រើននាក់ ជាពិសេសក្រុមអ្នកតំណាងរាស្ត្រ ដែលបាន និងកំពុងធ្វើដំណើរ ទៅកាន់ទីស្នាក់ការកណ្ដាល របស់គណបក្ស ដើម្បីជួបប្រជុំ«ជាបន្ទាន់»មួយ នៅចំពោះហេតុការណ៍ចាប់ខ្លួន លោក កឹម សុខា កាលពីយប់រំលងអាធ្រាត ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧នេះ ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់​បឹងកក់​ទី២ ខណ្ឌទួលគោក។

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា [...]

កូនស្រី កឹម សុខា ទាមទារ​ឲ្យ​មាន​ការ​ចូល​មើល​ឪពុក នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង

កូនស្រី កឹម សុខា ទាមទារ​ឲ្យ​មាន​ការ​ចូល​មើល​ឪពុក នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង

ពន្ធនាគារត្រពាំងផ្លុង ដែលល្បីថា ជាកន្លែងដាក់ពិរុទ្ធជន ដែលជាប់ទោសធ្ងន់ធ្ងរ បានទទួលដាក់អ្នកនយោបាយម្នាក់ទៀត នៅថ្ងៃនេះ គឺលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សធំជាងគេ នៅកម្ពុជា។ ព័ត៌មាននៃការបញ្ជូនខ្លួន ទៅឃុំនៅទីនោះ ទើបនឹងត្រូវបានឲ្យដឹង ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមួយម៉ោងមុននេះ។

តែភាពល្បីល្បាញ នៃពន្ធនាគារត្រពាំងផ្លុង ក៏បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងជាពិសេស សម្រាប់ក្រុមគ្រួសាររបស់លោក តែម្ដង។ កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលកំពុងស្ថិតនៅឯបរទេស បានសំដែងការបារម្ភនេះ នៅលើបណ្ដាញសង្គមថា៖ «សុវត្ថិភាព របស់លោក កឹម សុខា មិនត្រូវបានឲ្យដឹង ច្បាស់នៅឡើយ»។

កញ្ញា មនោវិទ្យា ដែលជាសមាជិកគណៈកម្មការនាយក នៃគណបក្សសង្គ្រោះជាតិមួយរូបផងនោះ  បានសរសេរទាមទារថា៖ «យើងត្រូវការឲ្យមានការចូល [...]

កឹម សុខា ត្រូវបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារត្រពាំងផ្លុង

កឹម សុខា ត្រូវបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារត្រពាំងផ្លុង

ប្រធានគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅឯពន្ធនាគារ«ត្រពាំងផ្លុង» ក្នុងខេត្តត្បូងឃ្មុំ ដែលមានចំងាយ ជិត២០០គីឡូម៉ែត ពីរាជាធានីភ្នំពេញ និងនៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែន«ខ្មែរ-យួន»។ នេះ បើតាមការអះអាង របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលត្រូវបានស្រង់សំដី ដោយវិទ្យុអាស៊ីសេរីនៅមុននេះបន្តិច។ 

មេដឹកនាំប្រឆាំងនៅកម្ពុជារូបនេះ បានក្លាយជាអ្នកនយោបាយមួយរូបទៀត ដែលត្រូវបានបញ្ជូនទៅឃុំខ្លួន នៅទីនោះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន ជាង​២០នាក់ទៀត ដែលត្រូវបានសមត្ថកិច្ច គ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់និងបញ្ជូនខ្លួន ទៅដាក់ឃុំនៅពន្ធនាគារដដែលយ៉ាងតក់ក្រហល់ កាលពីដើមខែមករា ឆ្នាំ២០១៤។

លោកកឹម សុខា រួមនឹងអង្គរក្សរបស់លោក [...]

CNRP ហៅ​ការ​ចាប់ខ្លួន កឹម សុខា រំលោភ​ច្បាប់​និង​បំពាន​រដ្ឋធម្មនុញ្ញ

CNRP ហៅ​ការ​ចាប់ខ្លួន កឹម សុខា រំលោភ​ច្បាប់​និង​បំពាន​រដ្ឋធម្មនុញ្ញ

បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាតថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញានេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសការចាប់ខ្លួននេះ ដោយបានវាយតម្លៃហេតុការណ៍ ពីសំណាក់អាជ្ញាធរ ថាធ្វើឡើង«ដោយហេតុផលនយោបាយ»។

សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅវេលាម៉ោង ប្រមាណជា៤ទៀបភ្លឺក្នុងថ្ងៃនេះ បានហៅការចាប់ខ្លួនខាងលើ ថាជា«ទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយសារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្ដាលយប់អាធ្រាត និងក្នុងខណៈពេល ដែលលោក កឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា»។

គណបក្សប្រឆាំង ដែលមានសម្លេងភាគតិច នៅក្នុងរដ្ឋសភាសព្វថ្ងៃ បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិ បានអំពាវនាវផងដែរ ទៅដល់សហគមន៍អន្តរជាតិ [...]

រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»

រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ កឹម សុខា ក្នុង​​«បទ​ល្មើស​ជាក់​ស្ដែង»

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយក្នុងយប់រំលងអាធ្រាត ថ្ងៃសៅរ៍ ទី២ ចូលមកថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០១៧​នេះ បានរៀបរាប់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ០០ និង៣៥នាទី ដោយមន្ត្រីនគរបាល​យុត្តិធម៌ «ក្នុងបទល្មើសជាក់ស្ដែង» ដោយអនុលោម តាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។

បទល្មើសនោះជាអ្វី?

គឺដោយយោង ទៅលើការថ្លែងជាសាធារណៈ របស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ដែលត្រូវបានថតផ្សាយ ជាវីដេអូនៅពេលនោះ ដោយបណ្ដាញទូរទស្សន៍ «CBN (Cambodian Broadcasting Network)» នៅក្នុងប្រទេសអូស្ត្រាលី ខណៈពេលដែលលោក កឹម សុខា (កាលនោះ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ) កំពុងធ្វើទស្សនកិច្ច នៅទីនោះ។

សេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលកម្ពុជា បានសរសេរបន្តថា៖ «តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...