កម្ពុជា៖ នឹងផលិតរថយន្តរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ
ម្ចាសសហគ្រាសផលិតយានយន្ត ជនជាតិអងគ្លេសម្នាក់ បានសហការជាមួយនឹងដៃគូរកម្ពុជា ចងបង្កើតរោងចក្ររួមគ្នាមួយ ក្នុងគោលដៅផលិតរថយន្តដែលជារបស់ខ្មែរ១០០% ។
គំនូរព្រៀង របស់រថយន្ដ ដែលនឹងត្រៀមផលិត។ រូបភាព thetruthaboutcars.com
កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយថ្ងៃទី១៧ កញ្ញា បានសរសេរថា កាលពីថ្ងៃទី១៤ កញ្ញា ក្រុមហ៊ុនយាន្តយន្តអង់គ្លេស ប៊ី អាយ ដាបលយូ (BIW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនជាមួយភាគីខ្មែរ សំរាប់ដើមទុនចំនួន ២០០លានដុល្លា ដើម្បីបង្កើតអោយចេញ ជារោងចក្រមួយ ស្ថិតនៅក្នុងខេត្តព្រះសីហនុទិសខាងត្បូងនៃប្រទេសកម្ពុជា សំរាប់ផលិតរថយន្ត ជាមួយនឹងផ្លាកថា Made in Cambodia ក្នុងរយះពេល៣ឆ្នាំទៅមុខ។ រថយន្តដែលមានលក្ខណៈសន្សំសំចែថាមពលនេះ [...]