M ហ៊ុន សែន ព្រមានថៃកុំឲ្យបិទច្រកព្រំដែន រវាងប្រទេសទាំងពីរ
លោកនាយករដ្ឋមន្ត្រី កម្ពុជាបាន ព្រមានដល់អាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែន ដែលប្រជាជន ទាំងពីរប្រទេស នាំទំនិញចេញចូល ឆ្លងដែននឹងគ្នា។ លោកបញ្ជាក់ថា បើមានការបិទច្រកព្រំដែននោះ ភាគីថៃជាអ្នកខាតច្រើនជាងកម្ពុជា។ ការប្រកាស់នេះបានធ្វើឡើង ក្នុងពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣ មករា ម្សិលមិញនេះ។
ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត wikimedia.org។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវនយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា [...]