ជុំវិញការ«ឈប់ចោទប្រកាន់»របស់តុលាការ ទៅលើសកម្មជនសិទ្ធមនុស្ស ចាន់ សុវ៉េត
រយៈពេលជិតប្រាំមួយខែ បន្ទាប់ពីការចោទប្រកាន់ លោក ចាន់ សុវេត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកលែងការចោទប្រកាន់ ដោយរកមិនឃើញពីកំហុសដែលនឹងត្រូវធ្វើការចោទប្រកាន់នោះ។
លោកចាន់ សុវ៉េត មន្ត្រីអង្គការសិទ្ធមនុស្សអាដហុក។
លោក សុក សំអឿន នាយកប្រតិបត្តិ នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បាននិយាយថា លិខិតជូនដំណឹងនោះពុំមាន ពន្យល់ពីមូលហេតុច្បាស់លាស់ ទាក់ទងនឹងការលើកលែងការចោទប្រកាន់នោះទេ។ លោកបន្តថា «ក្នុងលិខិតនោះបាន បញ្ជាក់ថា សំណុំរឿងលោក ចាន់ សុវេត ចៅក្រមសម្រេចលើកចោលបទចោទប្រកាន់ហើយ»។ លោកបញ្ជាក់ថា លោក មិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរបាននេះទេ។
តាមលិខិតជូនដំណឹង ស្តីពីការលើកលែងការចោទប្រកាន់ របស់លោក ឆែ វីរៈ ចៅក្រមស៊ើបសួរ [...]