សុវត្ថិភាព សេរីភាព របស់អ្នកសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ «ការធានាសេរីភាព ក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ» នេះជាប្រធានបទ ដែលត្រូវបានលើកមកពិភាក្សាក្នុង ទិវាសេរីភាពសារព័ត៌មាន នាព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ សណ្ឋាគារ ហ៊ីម៉ាវ៉ារី នាទីក្រុងភ្នំពេញ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញ សេរីភាពបញ្ចេញមតិ គឺមិន សំដៅទៅលើ « ការនិយាយស្រប ឬប្រឆាំងនោះទេ »។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានចាត់ទុក «សិទ្ធិសារព័ត៌មាន» ជាជន្ទល់មួយ សម្រាប់ការកសាងប្រជាធិបតេយ្យ បន្ទាប់ពី ពហុបក្ស និងសង្គមស៊ីវិល។ ទិវានេះ មានគោលបំណងផ្តល់ជាវេទិកាសន្ទនាមួយដល់ អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហា នានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។
[...]