បក្សសង្រ្គោះជាតិគ្រោងធ្វើបាតុកម្មលើកទី៣ បក្សប្រជាជនត្រៀមការពារ
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រជុំសភា និងបង្កើតរដ្ឋាភិបាលដោយឯកបក្ស ខណៈគណបក្សសង្រ្គោះជាតិ ធ្វើពហិការមិនចូលរួមប្រជុំ នឹងនៅតែបង្ហាញគោលជំហរបដិសេធលទ្ធផលបោះឆ្នោត និងអះអាង ថាអាចនឹងធ្វើមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាលើកទីបីបន្តទៀត។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា នោះវាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែក៏បានបញ្ជាក់អះអាងដែរថា នឹងត្រៀមការពារទប់ទល់បាតុកម្មនេះ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីបាតុកម្មលើកទី១ ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ ពិតជាមានគម្រោង [...]