ជនរងគ្រោះឲ្យរដ្ឋាភិបាលថ្មី ចាប់ជនល្មើសបោកគ្រាប់បែកនៅមុខរដ្ឋសភាចាស់ មកកាត់ទោស
អស់រយៈពេល១៦ឆ្នាំ ដែលជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់ (បច្ចុប្បន្នតុលាការកំពូល) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមិនទាន់ទទួលបានយុត្តិធម៌ ហើយជនល្មើសនៅតែស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ បើគិតមកទល់នឹងពេលនេះ។
អ្នកស្រីពៅ ស៊ីនួន ជនរងគ្រោះរបូសជើងដោយសារគ្រាប់បែកថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ជនរងគ្រោះដោយសារការបោកគ្រាប់បែក នៅមុខមន្ទីរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលម៉ិញនេះ ក្នុងពីធីបាំងក្សុល និងរាប់បាទ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់រដ្ឋាភិបាលថ្មី ជួយចាប់ជនដៃដល់ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកគាត់ ដែលរស់នៅ [...]