បណ្ដឹងរំលាយ CNRP៖ ទូតអាមេរិកព្រមានពលរដ្ឋខ្លួនពីបញ្ហាសុវត្ថិភាព
ស្ថានទូតអាមេរិកបានសំដែង ការព្រួយបារម្ភ ពីការប្រឈមមុខគ្នាមួយ បន្ទាប់ពីការសម្រេចសាលក្រម របស់តុលាការកំពូលកម្ពុជា ដែលកំពុងបើកសវនាការជំនុំជម្រះ ទៅលើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីស្ថានទូតរបស់ប្រទេសមហាអំណាច នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ
សេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ការដាក់កម្លាំងការពារយ៉ាងច្រើន ដើម្បីទប់ស្កាត់បាតុកម្ម ឬការតវ៉ាណាមួយ ដែលអាចធ្វើឡើង ប្រឆាំងនឹងសេចក្ដីសម្រេច របស់តុលាការកំពូល ហើយដែលអាចនឹងធ្វើឲ្យមានការប្រឈមមុខដាក់គ្នា ដែលឈានទៅរកការប្រើហិង្សា ជាយថាហេតុ។ សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «កងកម្លាំងសន្តិសុខ ជាច្រើនសន្ធឹកសន្ធាប់ ត្រូវបានដាក់ពង្រាយនៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅជុំវិញតុលាការកំពូល ខណៈចរាចរណ៍នៅជុំវិញព្រះបរមរាជវាំង [...]