Posts in ‘កម្ពុជា’ Category

សម រង្សី៖ ត្រូវ​មាន​អ្នក​ទទួល​ខុសត្រូវ ចំពោះ​មរណភាព​​ស្រ្តី​អ្នក​លក់​បាយ

សម រង្សី៖ ត្រូវ​មាន​អ្នក​ទទួល​ខុសត្រូវ ចំពោះ​មរណភាព​​ស្រ្តី​អ្នក​លក់​បាយ

ត្រឡប់ពីខេត្តសៀមរាប មកដល់ទីក្រុងភ្នំពេញភ្លាម លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោក​នឹងបន្តរស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះដែលបានស្លាប់ ដោយការវាយប្រហាររបស់ក្រុមកម្លាំងសមត្ថកិច្ច គ្រប់គ្រង់​ដោយ​រដ្ឋាភិបាលកម្ពុជាអាណត្តិទីប្រាំ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នៅមុខវត្តស្ទឹងមានជ័យ។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

រាជធានីភ្នំពេញ - ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ  នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហាញពីជំហរររបស់គណបក្សលោក ក្នុងការបន្តរការស្វែងរក និង​ដោះស្រាយបញ្ហាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស [...]

វិបត្តិ​នយោបាយ​កម្ពុជា​ អាច​នឹង​បិទ​បញ្ចប់ មុន​ដាច់​ឆ្នាំ២០១៣

វិបត្តិ​នយោបាយ​កម្ពុជា​ អាច​នឹង​បិទ​បញ្ចប់ មុន​ដាច់​ឆ្នាំ២០១៣

តាមរយៈការចរចាវាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពជា ការជាប់គាំងនយោបាយកម្ពុជា អាចនឹងត្រូវ​បញ្ចប់មុនបំណាច់ឆ្នាំ២០១៣ នេះបើយោងលើការបង្ហាញគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដែលរហូត​មកដល់​ពេលនេះ គណបក្សជំទាស់នេះ នៅតែបន្តធ្វើពហិការមិនចូលប្រជុំសភានៅឡើយ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បន្ទាប់ពីត្រឡប់មកពីក្រៅប្រទេស ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅព្រលាន​យន្តហោះ​អន្តរជាតិក្រុងភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា គណបក្សសង្រ្គោះជាតិ [...]

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិក​រដ្ឋសភា​ដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់​សមាជិក​តំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការ​ស្នើ​នូវ​យោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]

ក្រសួង​ការងារ សន្យា​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការងារ​ឲ្យ​ប្រសើរ​ឡើង

ក្រសួង​ការងារ សន្យា​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការងារ​ឲ្យ​ប្រសើរ​ឡើង

ក្រសួងការងារកម្ពុជាបានប្ដេជ្ញាធ្វើកំណែទម្រង់លក្ខខណ្ឌការងារ ក្នុងវិស័យការងារកម្ពុជា ឲ្យបានប្រសើរឡើង ដើម្បី​ទាក់ទាញវិនិយោគបន្ថែម និងធានាការអភិវឌ្ឍន៍យូរអង្វែង។ ការប្ដេជ្ញានេះ សហជីពការងារបានសម្តែងការអបអរសាទរ តែមិនបានសម្តែងការជឿជាក់ទាំងស្រុងនោះទេ ព្រោះផែនការនិងយុទ្ធសាស្រ្ត ពាក់ព័ន្ធវិស័យការងារ ដែល​រដ្ឋាភិបាល បានសន្យាកាលពីពេលកន្លងមកនោះ ហាក់ដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះទេ ដូច្នេះចាំបាច់ណាស់ ត្រូវ​មានយន្តការអនុវត្តច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាកើតឡើងដដែលៗ។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អិត សំហេង [...]

ជា មុន្នី ថ្កោលទោស​ការ​បង្ក្រាប​យ៉ាង​សាហាវ តែ​ខេង ទីតូ​ថា​មិន​ដឹង

ជា មុន្នី ថ្កោលទោស​ការ​បង្ក្រាប​យ៉ាង​សាហាវ តែ​ខេង ទីតូ​ថា​មិន​ដឹង

បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្មកររោងចក្រ អែស.អិល និងកងកម្លាំងសមត្ថកិច្ចមក អង្គការសិទ្ធិមនុស្ស និងសហជីកម្មករបានធ្វើការថ្កោលទោស ចំពោះការបង្រ្កាបនេះ ថាជាអំពើហិង្សាយ៉ាងសាហាវ។ តែសមត្ថកិច្ចអះអាងថា ការប៉ះទង្គិចនេះ បណ្តាលមកពីបាតុករប្រើអំពើហិង្សា មកលើសមត្ថកិច្ចមុន ដូចច្នេះសមត្ថកិច្ចចាំបាច់ត្រូវតបតដើម្បី គ្រប់គ្រងស្ថានការណ៍កុំឲ្យរីករាលដាល។


rថយន្ដនិងម៉ូតូ របស់កងនគរបាល ត្រូវបានក្រុមបាតុករ ដុតកម្ទេចចោល។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - ប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជាលោក ជា មុន្នី បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី១២ ខែ​វិច្ឆិការ ឆ្នាំ២០១៣ នេះថា៖ «ហេតុការណ៍នេះ មិនមែជាការប៉ះទង្គិចទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...