Posts in ‘កម្ពុជា’ Category

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយនឹងរូបភាពនយោបាយផងនោះ អង្គការសង្គមស៊ីវិល ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមន្រ្តីរាជការបង្កើតសហជីព ដូចសហជីពក្នុង​វិស័យ​ឯកជន ដើម្បីឲ្យមន្រ្តីរាជការមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា និងលើកឡើងពីបញ្ហាក្នុង​ការងារ​សាធារណៈរបស់​ពួកគេ។ ការទាមទារនេះ បានធ្វើឡើង ខណៈស្ថានភាពមន្រ្តីរាជការបច្ចុប្បន្ន ក៏ត្រូវបានគេដឹងថា មានករណីរំលោភ​សិទ្ធិការងារ ប្រហាក់ប្រហែលវិស័យឯកជនដែរ។


លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ (រូបថត ផ្ដិតចេញពី rfi.fr)

សិទ្ធិការងារ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ [...]

ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

ជួន សុវណ្ណ៖ មិន​មាន​ការ​ប្រើ​អំពើ​ហិង្សា ឬ​ការ​ឃាត់​ខ្លួន​ស្អី​ទាំង​អស់

មិនមានការឃាត់ខ្លួន ឬការប្រើអំពើហិង្សាណាមួយ លើប្រជាពលរដ្ឋនៅជិតស្ថានទូតអាមេរិក កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣នោះទេ។ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ច និងដោយមានបញ្ជាក់អះអាង ពីមន្ត្រីអង្គការ​សង្គមស៊ីលវិលផង។


សកម្មភាព ដែលចាប់ពលរដ្ឋនិងព្រះសង្ឃ ព្រមទាំងសម្ភារះផ្សេងៗពីពូកគាត់ ដាក់ក្នុងរថយន្ដ។ (រូបថត Facebook)

សន្តិសុខ សណ្ដាប់ធ្នាប់ - ប្រភពពីកងកម្លាំងសមត្ថកិច្ច បានលើកឡើងថា ក្នុងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់​របស់រាជធានីភ្នំពេញ ក៏ដូចជាស្ថានទូតអាមេរិក សមត្ថកិច្ចគ្រាន់តែជម្លៀស ឬបណ្តេញពួកគេចេញដោយសន្តិវិធី ខណៈពួកគេមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនជាង៣០០ (អង្គ-នាក់) បានក្រាញននៀល ក្នុងបំណង​ប្រមូល​ផ្តុំ និងបោះទីតាំងសម្រាកនៅទីនោះ [...]

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

មតិ​រិះ​គន់​ចំពោះ​ការ​កំណត់​ថ្លៃ​​របស់​សេវា​ទូរស័ព្ទ​កម្ពុជា

ក្រោយពី រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ បានរៀបចំសន្និសីទកាសែតមួយ ទាក់ទងទៅនឹងបញ្ញត្តិកម្ម លើសេវាទូរស័ព្ទនោះមក កាលពីរសៀលថ្ងៃច័ន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៣ មានមតិពីរបានលើកឡើងផ្ទុយគ្នា ពីការ​កំណត់​របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏។


ហាងលក់ទូរស័ព្ទដៃ នៅប្រទេសកម្ពុជា។ (រូបថត wordpress.com)

ទូរគមនាគមន៍កម្ពុជា - ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ​សេចក្ដី​ប្រកាសមួយ ដោយបានកំណត់ឲ្យក្រុមហ៊ុនបំរើសេវាទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសកម្ពុជា កំណត់​ការហៅ​ចេញក្នុងប្រព័ន្ធ យ៉ាងតិចអប្បបរមា ៤.៥សេន ក្នុងមួយនាទី និងក្រៅប្រព័ន្ធ ៥.៩៥សេន ក្នុងមួយនាទី។ ការ​ចេញ​សេចក្ដីប្រកាសនេះ [...]

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ក្បួនយាត្រារបស់ប្រជាពលរដ្ធដែលមកពីគ្រប់ទិសទី ដែលបានធ្វើធម្មយាត្រា ដើរថ្មើរជើងចាប់ពីខេត្តកំពតមក រហូតដល់រាជធានីភ្នំពេញ ប្រើអស់រយៈពេលដប់ថ្ងៃ បានបញ្ឃប់សកម្មភាពរបស់ខ្លួន ត្រង់គោលដៅមុខរដ្ធសភា នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៣នេះ។ ក្រោយពេលញាត្តិរបស់គាត់ មិនត្រូវបានទទួលយក ពីសំណាក់តំណាងរាស្រ្ត​ឬសមាជិកណាម្នាក់នៃរដ្ឋសភានោះ ក្រុម​សមាជិកទាំងអស់នៃក្បួនក្រុមយាត្រា ត្រូវបានបំបែកគ្នាទៅ​កាន់​គោលដៅ​ផ្សេងៗ​គ្នាវិញ នាម៉ោងប្រហែល១២ថ្ងៃ​ត្រង់។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

ធម្មយាត្រាសិទ្ធិមនុស្ស - អ៊ំប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បានប្រាប់ពីមូលហេតុនៃការរំសាយក្បួន​អបអរសិទ្ធិ​មនុស្សនេះថា [...]

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

បក្ស​សង្រ្គោះ​ជាតិ​ផ្តល់​ជម្រើស​តែ​មួយ ដល់​បក្ស​ប្រជាជន​កម្ពុជា

ខណៈវិបត្តិនយោបាយកម្ពុជាបន្តជាប់គាំងនៅឡើយ គណបក្សសង្រ្គោះជាតិ ក្នុងពេលចុងក្រោយនេះ បានបង្ហាញ​គោលជំហរដ៏តឹងរឹងមួយ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើស បន្ទាប់ពីគណបក្សនេះបាន​សម្រេច​បង្កើត​រដ្ឋសភា និងរដ្ឋាភិបាលជា​ឯកបក្ស តាំងក្រោយបោះឆ្នោតមកនោះ។ នោះ ជាការធ្វើពហិការមិនចូលរួម​ក្នុង​រដ្ឋសភា​នោះទេ បើទោះជាមានការ​កែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ។ អ្វីដែល​គណបក្ស​ជំទាស់ចង់បានបំផុតនៅ​ពេលនេះ គឺការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Bory)

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...