បក្សប្រឆាំងដាក់ឱសានវាទ ៣ខែ ឲ្យបក្សកាន់អំណាចបោះឆ្នោតឡើងវិញ
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសដាក់ឳសានវាទ រយៈពេល ៣ខែ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យសម្រេចយល់ព្រមតាមការទាមទាររបស់គណបក្សប្រឆាំង ក្នុងការរៀបចំឲ្យមានការបោះឆ្នោតនីតិកាលទី ៥ សាជាថ្មីឡើងវិញ។
ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ថ្លែងទៅកាន់ក្រុមបាតុកររាប់ម៉ឺននាក់ ដែលប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្ម នៅទីលានប្រជាធិបតេយ្យនាល្ងាចថ្ងៃទី ១៥ ខែធ្នូ នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា «គណបក្សសង្គ្រោះជាតិ ទុករយៈពេល ៣ខែ [...]